បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បេីកវគ្គបំប៉នសណ្តាប់ធ្នាប់ជួរទ័ព ប្រចាំឆ្នាំ២០២៥

2025/03/03 09:15:54 pm        63

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ស៊ុន សម្បត្តិ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារកសាងកម្លាំង តំណាងលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងអាវុធហត្ថខេត្ត អញ្ជើញជាអធិបតីភាពបេីកវគ្គបំប៉នសណ្តាប់ធ្នាប់ជួរទ័ព ប្រចាំឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត។

លោកអនុសេនីយ៍ឯក កែម ចាន់រស្មី ដែលជាយោធាចារ្យក្នុងវគ្គហ្វឺកហ្វឺននេះ បានឱ្យដឹងថា វគ្គហ្វឹកហ្វឺនមានរយៈពេល៤៧ថ្ងៃ ចាប់ថ្ងៃទី០៣ ខែមីនា ដល់ថ្ងៃទី១៦ ខែ ឧសភា ឆ្នាំ២០២៥ (មិនបូកបញ្ចូលថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃបុណ្យ) ស្មើ២៨២ម៉ោង។ វគ្គហ្វឹកហ្វឺននេះ មានសិក្ខាកាមសរុបចំនួន៨១នាក់ និងយោធាចារ្យ ចំនួន៤នាក់។ក្នុងនោះ ខ្លឹមសារមេរៀនមានចំនួន០៣ រួមមាន : ១.សណ្តាប់ធ្នាប់ជួរទ័ព, ២.ឈរកាយវិការប្រុង+ជូនពរ ស្រែកជ័យឃោស និង៣.ដើរព្យុហយាត្រា+ស្តាំ ឆ្វេងគោរព។

លោកឧត្តមសេនីយ៍ត្រី ស៊ុន សម្បត្តិ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត មានប្រសាសន៍ណែនាំទៅដល់សិក្ខាកាម ដែលជាកងកម្លាំងកងរាជអាវុធហត្ថ ត្រូវខិតខំប្រឹងប្រែងហ្វឹកហាត់ យកចិត្តទុកដាក់ គោរពវិន័យ បទបញ្ជាផ្ទៃក្នុង របស់កងរាជអាវុធហត្ថ ពិសេសគឺត្រូវខិតខំយកចិត្តទុកដាក់ស្តាប់ការពន្យល់ របស់យោធាចារ្យ និងការបង្ហាត់ បង្ហាញគ្រប់ខ្លឹមសារមេរៀននីមួយៗឱ្យបានច្បាស់លាស់ ពិភាក្សា ផ្លាស់ប្តូរយោបល់ ផ្តល់បទពិសោធន៍ ឱ្យគ្នាទៅវិញ ទៅមក រវាងទ្រឹស្តី និងការអនុវត្តជាក់ស្តែង។

លោកឧត្តមសេនីយ៍ត្រី ក៏បានបញ្ជាក់ដែរថា ការគោរពវិន័យខ្ជាប់ខ្ជួន នាំឱ្យយើងមានសីលធម៌ វិន័យល្អ នៅពេលចប់វគ្គត្រូវខិតខំចែករំលែកនូវចំណេះដឹង ដែលខ្លួនមាន ទៅដល់អង្គភាព នឹងត្រូវមានសាមគ្គីភាពផ្ទៃក្នុងជាមួយនឹងបណ្ដាកងកម្លាំងក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការរួម​គ្នាបង្ក្រាប បង្រ្កាប និងសង្គ្រោះផ្សេឧបទ្ទវហេតុផ្សេងៗនៅក្នុងមូលដ្ឋាន​របស់ខ្លួនឱ្យកាន់​តែមានប្រសិទ្ធភាពផងដែរ។

លោកឧត្តមសេនីយ៍ត្រីបានបញ្ជាក់ទៀតថា វគ្គបំប៉នសណ្តាប់ធ្នាប់ជួទ័ព ប្រចាំឆ្នាំ២០២៥ ក្នុង​គោលបំណង ៖ ១-ដើម្បីលើកកំពស់សមត្ថភាព យល់ដឹងជូនដល់នាយទាហាន នាយទាហាន​រងនៃកងរាជអាវុធហត្ថ ក្នុងការអនុវត្ត ភារកិច្ចឱ្យបានលទ្ធផលល្អប្រសើរ, ២-ដើម្បីធ្វើឱ្យកម្លាំង​កងរាជអាវុធហត្ថខេត្ត មានសមត្ថភាពជំនាញពិតប្រាកដ ក្នុងការអនុវត្តតួនាទីភារកិច្ចការងារ​ជំនាញបង្ការ បង្ក្រាប សង្គ្រោះ និងការងាររដ្ឋបាលបានល្អប្រសើរ, ៣-មានការយល់ដឹងអំពីតួនាទី ភារកិច្ច និងពង្រឹងនូវវិន័យ បទបញ្ជាឱ្យបានម៉ឺងម៉ាត់ ដើម្បីលើកកំពស់សមត្ថភាពកងរាជអាវុធហត្ថ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm