ប្រមុខការទូតកម្ពុជា៖ តំបន់អាស៊ី-ប៉ាស៊ីហ្វិក​ជាទីតាំងតានតឹងរបស់​ប្រទេសមហាអំណាច​ដើម្បីដណ្តើម​សេដ្ឋកិច្ច និងនយោបាយ

2025/03/03 09:32:31 pm        330

ភ្នំពេញ៖ ប្រមុខការទូតកម្ពុជា ថ្លែងថា តំបន់អាស៊ី-ប៉ាស៊ីហ្វិកនៅតែជាមជ្ឈមណ្ឌលនៃការដណ្ដើមឧត្តមភាព ឥទ្ធិពល និងជាទីតាំងតានតឹងរបស់ប្រទេសមហាអំណាចដើម្បីដណ្តើមទាំងសេដ្ឋកិច្ច និងយុទ្ធសាស្រ្តនយោបាយ។

ការថ្លែងយ៉ាងដូច្នេះក្នុងឱកាសអញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការបរទេស។

នាឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា នៅឆ្នាំ២០២៤ ពិភពលោកបានវិវត្តកាន់តែរលឿនទៅក្នុងស្ថានភាពស្មុគស្មាញ ផុយស្រួយគ្រោះថ្នាក់ និងមិនច្បាស់លាស់ ដោយសារការកើនឡើងនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងបច្ចេកវិទ្យាទំនើប រវាងមហាអំណាចធំៗ រួមមាន ជម្លោះប្រដាប់អាវុធ, ការលំបាកក្នុងការស្វែងរកការធានាសន្តិភាពនៅក្នុងតំបន់ និងប្រទេសជាច្រើន, ការកើនឡើងនៃបញ្ហាសន្តិសុខមិនប្រពៃណីជាដើម។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី មានប្រសាសន៍ទៀតថា បញ្ហាទាំងនេះក៏បាននាំឱ្យមានការកើនឡើងនូវឧក្រិដ្ឋកម្មឆ្លងដែន ,អស្ថិរភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់, ការកើនឡើងតម្លៃម្ហូបអាហារ និងប្រេងឥន្ធនៈ, ហានិភ័យនៃការបម្រែបម្រួល អាកាសធាតុ ពិសេសភាពច្របូកច្របល់នៃសណ្តាប់ធ្នាប់អន្តរជាតិ ដែលកំពុងឃ្លាតចេញពីគន្លងច្បាប់អន្តរជាតិបាននាំដល់ការធ្លាក់ចុះនៃកិច្ចសហប្រតិបត្តិការពហុភាគី ព្រមទាំងការចុះខ្សោយនៃស្ថាប័នអភិបាលកិច្ចសកល និងការបាត់បង់ជំនឿទុកចិត្តលើសកលភាវូបនីយកម្ម។

ក្នុងសន្និបាតនោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ថ្លែងថា ក្នុងប៉ុន្មានឆ្នាំតទៅមុខ ការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ច យុទ្ធសាស្ត្រ រវាងមហាអំណាចធំៗនៅលើពិភពលោកនឹងកំណត់អំពីការប្រែប្រួលនៃស្ថានការណ៍តំបន់ និងពិភពលោក ហើយក៏នឹងដាក់សម្ពាធដោយផ្ទាល់ ឬដោយប្រយោលទៅលើប្រទេសអំណាចកណ្តាល ឬតូចតាច ដូចកម្ពុជាជាមិនខាន។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ថ្លែងទៀតថា តំបន់អាស៊ី-ប៉ាស៊ីហ្វិកនៅតែជាមជ្ឈមណ្ឌលនៃការដណ្ដើមឧត្តមភាព ឥទ្ធិពល និងផលប្រយោជន៍របស់មហាអំណាចធំ និងមធ្យម និងជាទីតាំងនៃភាពតានតឹងជាច្រើនដោយសារតែសារៈសំខាន់នៃតំបន់នេះ ទាំងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម យុទ្ធសាស្ត្រនយោបាយ និងការតភ្ជាប់ ពិសេសខាងផ្លូវសមុទ្រ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សង្កត់ធ្ងន់ថា ស្ថិតនៅកណ្តាលនៃការលំបាក និងការប្រឈមដ៏មហាសាលទាំងនេះ កម្ពុជាត្រូវខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ព្រមទាំងបត់បែនគ្រប់ឧបសគ្គ ដើម្បីរក្សាការពារផលប្រយោជន៍គោលរបស់ជាតិ។

ឆ្លើយតបនឹងបញ្ហានេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី នឹងដឹកនាំកិច្ចប្រជុំចង្អៀត ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ឯកអគ្គរាជទូត តំណាងអចិន្ត្រៃយ៍ និងអគ្គកុងស៊ុលកម្ពុជានៅបរទេសទាំងអស់ ដើម្បីពិភាក្សាលើប្រធានបទសំខាន់ៗចំនួន៤៖ (ទី១)ការប្រកួតប្រជែងខាងយុទ្ធសាស្ត្រភូមិសាស្ត្រនយោបាយនៃប្រទេសមហាអំណ និងអំណាចកណ្តាល និងនិន្នាការធំៗនៃពិភពលោក (ទី២) បញ្ហាប្រឈម និងកាលានុវត្តភាពនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងមហាអំណាច ចំពោះតំបន់អាស៊ី-ប៉ាស៊ីហ្វិក អាស៊ាន និងជាពិសេសកម្ពុជា (ទី៣) បញ្ហាប្រឈមចំពោះការធានាប្រសិទ្ធភាពក្នុងការបំពេញការទូតរបស់កម្ពុជា និងកំណែទម្រង់ចាំបាច់ និង (ទី៤) ការពិនិត្យកែសម្រួលការងារធំៗទាំង៥ ដែលក្រសួងបានប្រើប្រាស់ជាត្រីវិស័យសម្រាប់អនុវត្តអស់ពេលច្រើនឆ្នាំមកហើយ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម

2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm