ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ៖ កងកម្លាំងស៊ីរី ដាក់ពង្រាយនៅជាយក្រុងដាម៉ាស បន្ទាប់ពីមានចលាចលដ៏សាហាវ

2025/03/03 10:57:29 pm        86

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានឲ្យដឹងថា កងកម្លាំងនៃអាជ្ញាធរថ្មីរបស់ប្រទេសស៊ីរីកាលពីថ្ងៃអាទិត្យ បានដាក់ពង្រាយ នៅតំបន់ជាយក្រុងដាម៉ាស ( Damascus) បន្ទាប់ពីមានការប៉ះទង្គិចគ្នាយ៉ាងសាហាវ ជាមួយខ្មាន់កាំភ្លើងកាន់សាសនា Druze ចំពេលមានភាពតានតឹង បន្ទាប់ពីការទាមទាររបស់អ៊ីស្រាអែល ដើម្បីការពារក្រុមជនជាតិភាគតិច។

ទីក្រុង Jaramana ជារដ្ឋធានីដែលប្រជាជនភាគច្រើនកាន់សាសនា Druze និង គ្រិស្តសាសនា បានឃើញការបាញ់ប្រហារយ៉ាងព្រៃផ្សៃ នៅប៉ុស្តិ៍ត្រួតពិនិត្យមួយ កាលពីថ្ងៃសុក្រ បានកើតឡើង មួយថ្ងៃក្រោយពីការប៉ះទង្គិចគ្នារវាងកងកម្លាំងសន្តិសុខ និងខ្មាន់កាំភ្លើងក្នុងតំបន់ ដែលមានភារកិច្ចការពារតំបន់នេះ។ នេះបើយោងតាមក្រុមឃ្លាំមើលសង្គ្រាម។

កាលពីថ្ងៃអាទិត្យ ប្រធានសន្តិសុខក្នុងតំបន់លោក Hossam Tahhan បាននិយាយថា៖«កងកម្លាំងរបស់យើង បានចាប់ផ្តើមដាក់ពង្រាយ» នៅក្នុងទីក្រុង Jaramana ដើម្បីបញ្ចប់ «ភាពវឹកវរ និងប៉ុស្តិ៍ត្រួតពិនិត្យខុសច្បាប់ ដោយក្រុមឧក្រិដ្ឋជន»។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយ នៅលើទីភ្នាក់ងារសារព័ត៌មានផ្លូវការ SANA ។

លោកបានប្តេជ្ញាថា នឹងចាប់ខ្លួនអ្នកដែលពាក់ព័ន្ធ ក្នុងការសម្លាប់បុគ្គលិកក្រសួងការពារជាតិ កាលពីថ្ងៃសុក្រ នៅឯប៉ុស្តិ៍ត្រួតពិនិត្យមួយ ដោយនិយាយថា ក្រុមពិរុទ្ធជនបាន «បដិសេធ» មិនប្រគល់ខ្លួនពួកគេ។

ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរី បាននិយាយថា មនុស្សម្នាក់ទៀត ត្រូវបានសម្លាប់ នៅក្នុងការប៉ះទង្គិចគ្នាកាលពីថ្ងៃសៅរ៍ និង ៩នាក់ទៀត រងរបួស។

ការស្តារនិងការរក្សាសន្តិសុខនៅទូទាំងប្រទេសស៊ីរី នៅតែជាបញ្ហាប្រឈមដ៏តានតឹងបំផុតមួយ សម្រាប់អាជ្ញាធរថ្មី បន្ទាប់ពីលោក បាសា អាល់អាសាដ (Bashar Assad) ត្រូវបានផ្តួលរំលំ កាលពីខែធ្នូ។

អត្ថបទដែលទាក់ទង

ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        3
[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        62
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        71

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន

2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm