ការពួនស្ទាក់វាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធ នៅភាគខាងជើងនីហ្សេ បានសម្លាប់ទាហាន ១១នាក់

2025/03/03 11:10:33 pm        44

ប្រភពក្នុងស្រុក និងប្រព័ន្ធផ្សព្វផ្សាយ បានរាយការណ៍ថា ការវាយប្រហារមួយដែលត្រូវបានអះអាងដោយក្រុមសកម្មប្រយុទ្ធមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា បានសម្លាប់ទាហាន ១១នាក់ នៅភាគខាងជើងប្រទេសនីហ្សេ ក្បែរព្រំដែនអាល់ហ្សេរី។

យោងតាមគេហទំព័រព័ត៌មាន Air Info ការល្បាតរបស់កងទ័ពមួយ ត្រូវបានពួនស្ទាក់វាយប្រហារ នៅក្នុង តំបន់ Ekade Malane កាលពីថ្ងៃសុក្រ ហើយក្រុមភេរវករ Jama'a Nusrat ul-Islam wa al-Muslimin (JNIM) បានអះអាងទទួលខុសត្រូវ។

គេហទំព័រនេះ បានបញ្ជាក់ថា ទាហាន ១១នាក់ ត្រូវបានបញ្ចុះ កាលពីថ្ងៃសៅរ៍ ដោយមានវត្តមានរបស់   មន្ត្រីជាន់ខ្ពស់ជាច្រើនរូប ក្នុងនោះ មាននាយសេនាធិការកងកម្លាំងប្រដាប់អាវុធលោកឧត្តមសេនីយ៍ Moussa Salaou Barmou។

វិទ្យុរដ្ឋបានបញ្ជាក់ពីការវាយប្រហារ និងចំនួនអ្នកស្លាប់ ប៉ុន្តែបាននិយាយថា ការល្បាតនោះ ត្រូវបានពួនស្ទាក់វាយប្រហារដោយ«ក្រុមចោរព្រៃ»។

កងកម្លាំងនីហ្សេដែលឈរជើងក្បែរប្រទេសអាល់ហ្សេរី ប្រឈមនឹងការវាយប្រហារម្តងម្កាលដោយក្រុមជនប្រដាប់អាវុធ។

ជាធម្មតា ក្រុមប្រដាប់អាវុធទាំងនេះ មិនត្រូវបានចាត់ទុកថា ជាក្រុមសកម្មប្រយុទ្ធដែលកាន់តែសកម្ម នៅក្នុងតំបន់ព្រំដែនដែលស្ថិតនៅជាប់ប្រទេសម៉ាលី និងប៊ូគីណាហ្វាសូនោះទេ។

ទោះយ៉ាងណាក៏ដោយ ភាគខាងជើងវាលខ្សាច់ដ៏ធំសម្បើមរបស់នីហ្សេ គឺជាច្រករបៀងដ៏សំខាន់សម្រាប់អ្នកជួញដូរខុសច្បាប់ និងជាចំណុចឆ្លងកាត់សម្រាប់ជនជាតិអាហ្វ្រិករាប់ពាន់នាក់ ដែលសង្ឃឹមថា នឹងទៅដល់អឺរ៉ុប។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        123
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        116
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        114

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm