សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖សន្តិភាពជាកត្តាចម្បងក្នុងការកំណត់សិទ្ធិនិងតួនាទីរបស់ស្រ្តី

2025/03/04 01:46:45 am        85

ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍លើកឡើងថា សន្តិភាពជាកត្តាចម្បងក្នុងការកំណត់ពីសិទ្ធិនិងតួនាទីរបស់ស្រ្តី។ មានសន្តិភាពទើបសិទ្ធិនិងតួនាទីរបស់ស្រ្តីនៅក្នុងសង្គមត្រូវបានលើកកម្ពស់និងការពារ។ នៅពេលប្រទេសជាតិជួបភ្លើងសង្រ្គាមតួនាទីនិងសិទ្ធិរបស់ស្រ្តីនឹងបាត់បង់មុនគេ។ ដូច្នេះការថែរក្សាសុខសន្តិភាពជាការចាំបាច់បំផុតរបស់ស្រ្តីក៏ដូចជាប្រជាពលរដ្ឋគ្រប់រូប។ មានសន្តិភាព មានការអភិវឌ្ឍ មានសន្តិភាព ស្រ្តីនិងពលរដ្ឋទូទៅមានសិទ្ធិនិងសេរីភាពស្មើៗគ្នា ដូចពេលបច្ចុប្បន្ននេះ។ ក្រោមម្លប់សុខសន្តិភាពគ្រប់គ្នាមានសិទ្ធិ មានសេរីភាព ហើយសមភាពយេនឌ័រ ត្រូវបានការពារនិងលើកកម្ពស់ជានិច្ច។  

សម្តេចរដ្ឋសភាធិបតី បានលើកឡើងដូច្នេះ នៅក្នុងពិធីសំណេះសំណាល ជាមួយសមាជិការដ្ឋសភា និងថ្នាក់ដឹកនាំ មន្ត្រីរាជការជានារី នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា នៅវិមានរដ្ឋសភា នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ក្នុងឱកាសអបអរសាទរខួបទី១១៤ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប »។

សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា ការជួបជុំនាពេលនេះ គឺដើម្បីអបអរសាទរនូវសមិទ្ធផលសំខាន់នានា ដែលស្រ្តីសម្រេចបាន តាមរយៈការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការពង្រឹងការផ្តល់ភាពអង់អាចដល់ ស្ត្រី និងក្មេងស្រី នៅកម្ពុជា ក៏ដូចជាការសម្រេចបាន នូវកាតព្វកិច្ចរបស់កម្ពុជានៅថ្នាក់តំបន់និងសកល។ 

នៅក្នុងឱកាសដ៏រីករាយនោះ សម្តេចបានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខនិងសេចក្តីនឹករលឹករបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនអង្គពិធីផងដែរ។ 

សម្តេចបានគូសបញ្ជាក់ថាសម្តេចតេជោ ហ៊ុន សែន ជាអគ្គមគ្គទេសក៍សន្តិភាពនិងជាអគ្គមគ្គទេសក៍នៅក្នុងការលើកកម្ពស់សិទ្ធិស្រ្តីផងដែរ។ ចក្ខុវិស័យច្បាស់លាស់នេះបានកំពុងបន្តថែរក្សានិងការពារយ៉ាងមោះមុត ដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនីតិកាលទី៧ នៃរដ្ឋសភា។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានលើកឡើងបន្តថា ចាប់តាំងពីក្រោយថ្ងៃរំដោះ រហូតដល់ពេលបច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ដល់ការលើកកម្ពស់សិទ្ធិស្ត្រី ជាមួយនឹងក្របខ័ណ្ឌគោលនយោបាយនិងវិធានការជាក់ស្តែងនានា ដូចមានក្នុងយុទ្ធសាស្រ្តចតុកោណទាំង ៤ ដំណាក់កាល ក្នុងអំឡុងពេលដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅជានាយករដ្ឋមន្រ្តី បានចាត់ទុក«ស្រ្តីជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ។ ជួយស្រ្តីគឺជួយខ្លួនឯង»។ ការយកចិត្តទុកដាក់លើសមភាពយេនឌ័រនេះ បានបន្តកេរដំណែលដល់រាជរដ្ឋាភិបាលជំនាន់ថ្មី ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ ដោយសម្តេចចាត់ទុកជាអាទិភាពខ្ពស់ ដល់ការលើកកម្ពស់សិទ្ធិ និងសមភាពស្រ្តី ដូចបានកំណត់ក្នុងយុទ្ធសាស្រ្តបច្ចកោណដំណាក់កាលទី ១។ សម្តេចធិបតី បានមានប្រសាសន៍ផងដែរថា «ពិភពលោកនឹងកាន់តែមានសុវត្ថិភាព ស្រស់បំព្រង និងកក់ក្តៅជាងមុន ប្រសិនបើមានស្រ្តីក្លាយជាអ្នកដឹកនាំកាន់តែច្រើន»។ ក្រៅពីនេះ កម្ពុជាក៏មានពាក្យស្លោកជាច្រើនដែលលើកកម្ពស់ដល់ស្រ្តីផងដែរ ដូចជា "ជួយស្រ្តីគឺជួយខ្លួនឯង" "សមភាពថ្ងៃនេះដើម្បីអនាគតយូរអង្វែង" "ស្រ្តីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល" និង "ស្រ្តីនិងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល" ជាដើម។

ក្នុងនាមរដ្ឋសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចបានវាយតម្លៃខ្ពស់និងកោតសរសើរដោយស្មោះចំពោះគំនិតផ្តួចផ្តើមរបស់ក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្រ្តី ដែលមានលោកជំទាវ ឡោក ខេង ជាប្រធាន និងអគ្គលេខាធិការដ្ឋានរដ្ឋសភា ក្រោមការដឹកនាំដោយឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការ និងឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការរងប្រចាំការ ដែលបានផ្តួចផ្តើមគំនិតរៀបចំឱ្យមានព្រឹត្តិការណ៍ដ៏សំខាន់នេះឡើង។ 

ក្នុងសុន្ទរកថាស្វាគមន៍របស់ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការស្តីទីរដ្ឋសភានិងជានាយកខុទ្ទកាល័យសម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា វត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចប្រធានរដ្ឋសភា នៅក្នុងពិធីនេះ ជាការគិតគូរយកចិត្តទុកដាក់ខ្ពស់របស់សម្តេច ចំពោះសុខទុក្ខ ជីវភាពការងារ និងសុខុមាលភាពរបស់មន្រ្តីនារីគ្រប់រូបដែលជាទូទៅជួបបញ្ហាប្រឈមនិងឧបសគ្គនានាច្រើនជាងបុរស។ 

ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍បន្តថា សម្តេចប្រធានរដ្ឋសភាជានិមិត្តរូបនៃមាតាគ្រប់រូប ដែលគិតគូរថែរក្សាបុត្រាបុត្រី និងក្រុមគ្រួសារដោយមេត្តា ករុណា មុទិតានិងឧបេក្ខា ពោលគឺពោរពេញដោយក្តីស្រឡាញ់ សន្តោសប្រណី ដល់កូនគ្រប់ប្រាណ ស្មើៗគ្នាហើយមានចិត្តសោមនស្សរីករាយនៅពេលបុត្រាបុត្រីទទួលជោគជ័យនិងសុភមង្គល។

​អគ្គលេខាធិការដ្ឋានរដ្ឋសភាមានបុគ្គលិកជានារីប្រមាណ៤៥%នៃចំនួនមន្រ្តីរាជការសរុប។ អគ្គលេខាធិការដ្ឋានរដ្ឋសភាបានផ្តល់ឱកាសនិងលើកទឹកចិត្ត ជូនមន្រ្តីរាជការជានារី ទទួលបានការបណ្តុះបណ្តាល និងតួនាទីដឹកនាំអង្គភាព ចំណុះស្ថាប័នដូចបុរសដែរ ដោយផ្អែកលើសមត្ថភាព ចំណេះ ជំនាញ និងបទពិសោធន៍។ បច្ចុប្បន្ននៅក្នុងអគ្គលេខាធិការដ្ឋាន មានមន្រ្តីជានារីកាន់តួនាទីជាអគ្គនាយករង អគ្គាធិការរង ប្រធាននាយកដ្ឋាន អធិការ អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អនុប្រធានការិយាល័យ និងប្រធានផ្នែកជាដើម។ 

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្ដោតលើអាទិភាពគន្លឹះចំនួន៥ រួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ នៅក្នុងមុំទី៥ នៃបញ្ចកោណទី១ ក្នុងយុទ្ធសាស្រ្តបញ្ចកោណនេះ បានចង្អុលបង្ហាញយ៉ាងច្បាស់ពីការលើកកម្ពស់ស្ត្រី និងសមភាពយេនឌ័រ និងមុំទី១នៃបញ្ចកោណទី៤ បានលើកឡើងពីការបន្តបង្កើនការវិនិយោគលើការលើកកម្ពស់សមភាពយេនឌ័រ ព្រមទាំងការបង្កើនភាពអង់អាចដល់ស្ត្រីនៅក្នុងវិស័យសេដ្ឋកិច្ច អប់រំ សុខភាព និងភាពជាអ្នកដឹកនាំក្នុងវិស័យសាធារណៈគ្រប់កម្រិត។

ការផ្តល់ភាពអង់អាចដល់ស្ត្រី បានរួមចំណែកដល់ការសម្រេចគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព។ ការលើកម្ពស់សមភាពយេនឌ័រ បានជួយដល់ការកាត់បន្ថយអំពើហិង្សា ការជំរុញវប្បធម៌នៃការគោរពនិងសមភាពដែលគាំទ្រដល់វឌ្ឍនភាពសង្គម។ សម្តេចមានប្រសាសន៍បន្តថា ការផ្តល់សិទ្ធិអំណាចដល់ស្ត្រី និងក្មេងស្រី គឺជាកត្តាសំខាន់សម្រាប់ការកសាងសង្គមមួយប្រកបដោយយុត្តិធម៌ វិបុលភាព និងនិរន្តរភាព។

ជាមួយគ្នានេះ សម្តេចបានស្នើដល់អគ្គលេខាធិការដ្ឋានរដ្ឋសភាបន្តយកចិត្តទុកដាក់ផ្តល់ការបណ្តុះបណ្តាលនិងផ្តល់តួនាទីជូនមន្រ្តីរាជការជានារីក្នុងការទទួលបានតួនាទី ជាអ្នកដឹកនាំឱ្យបានច្រើនជាងនេះ។   សម្តេចបានផ្តាំផ្ញើដល់បុគ្គលិកមន្រ្តីរាជការជាស្រ្តីទំាងអស់ ត្រូវខិតខំសិក្សាស្វែងយល់ លើជំនាញបច្ចេកវិទ្យាឱ្យបានគ្រប់ៗគ្នា ស្របតាមការរីកចម្រើនរបស់សង្គមជាតិ។ សម្តេចប្រធានរដ្ឋសភា ក៏បានណែនាំជូនមន្រ្តីជានារីថា ត្រូវខិតខំធ្វើការឱ្យបានហ្មត់ចត់ សម្រេចជោគជ័យ មានលទ្ធផលល្អ ពីការងារតូចតាចឡើងទៅ នោះទើបខ្លួនមានតម្លៃពិតប្រាកដ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm