ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ ៖ វត្តមានសម្តេចប្រធានរដ្ឋសភាក្នុងពិធីអបអសាទរទិវាអន្តរជាតិនារីជាការលើកទឹកចិត្ត បណ្តុះគំនិត បណ្តុះក្តីសង្ឃឹមនិងជំរុញការផ្លាស់ប្តូរគំនិតរឹតត្បិតក្នុងសង្គមចំពោះស្រ្តី

2025/03/04 01:50:53 am        93

ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការស្តីទីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា និងជានាយកខុទ្ទកាល័យសម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍លើកឡើងថា សម្តេចប្រធានរដ្ឋសភាតែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខ ជីវភាពការងារនិងសុខុមាលភាពរបស់មន្រ្តីនារីគ្រប់រូប។ សម្តេចប្រធានរដ្ឋសភាជានិមិត្តរូបនៃមាតាគ្រប់រូបដែលគិតគូរថែរក្សាបុត្រាបុត្រី និងក្រុមគ្រួសារដោយមេត្តា ករុណា មុទិតានិងឧបេក្ខា ពោលគឺពោរពេញដោយក្តីស្រឡាញ់សន្តោសប្រណី ដល់កូនគ្រប់ប្រាណ ស្មើៗគ្នា ហើយមានចិត្តសោមនស្សរីករាយនៅពេលបុត្រាបុត្រីទទួលជោគជ័យនិងសុភមង្គល។

ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការរដ្ឋសភាស្តីទី បានមានប្រសាសន៍បែបនេះ នៅក្នុងសន្ទរកថាស្វាគមន៍ក្នុងពិធីសំណេះសំណាលជាមួយសមាជិការដ្ឋសភា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការជានារី នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា នៅរសៀលថ្ងៃទី៣ ខែមីនាឆ្នាំ២០២៥ នៅវិមានរដ្ឋសភា ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ក្នុងឱកាសអបអរសាទរខួបទី១១៤ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៥។

ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ បានគូសបញ្ជាក់ថា វត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចនៅក្នុងពិធីនេះ ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត និងជាសក្ខីភាពយ៉ាងប្រត្យក្ស បង្ហាញពីការគិតគូរបស់សម្តេចចំពោះសុខទុក្ខនិងជីវភាពរបស់មន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ពិសេសមន្រ្តីជានារី។ វត្តមានរបស់សម្តេចប្រធានរដ្ឋសភា ក៏ជាការលើកទឹកចចិត្តបណ្តុះគំនិត បណ្តុះក្តីសង្ឃឹមនិងជំរុញការផ្លាស់ប្តូរគំនិតរឹតត្បិតក្នុងសង្គមចំពោះស្រ្តីក្នុងតួនាទីដឹកនាំ ការចូលរួមក្នុងឆាកនយោបាយ និងការធ្វើសេចក្តីសម្រេចចិត្ត ហើយជន្នះនិងលុបបំបាត់ផ្នត់គំនិតចាស់គំរឹលដែលថា ស្រ្តីបង្វិលជើងក្រានមិនជុំ ជាដើមនោះ។ បើមានឱកាសស្រ្តីក៏អាចធ្វើបានល្អដូចបុរស ហើយការងារខ្លះអាចធ្វើបានល្អជាងបុរសទៅទៀត។

ឯកឧត្តមបណ្ឌិត បានកត់សម្គាល់ថា ជាងនេះទៅទៀត សម្តេចមហារដ្ឋសភាធិការធិបតី មិនត្រឹមជានិមិត្តរូបក្នុងសង្គជាតិកម្ពុជាប៉ុណ្ណោះទេ សម្តេចជាគំរូសម្រាប់ស្រ្តីនិងកុមារីគ្រប់រូបក្នុងតំបន់និងជាសកលផងដែរ ដូចអ្វីដែលថ្នាក់ដឹកនាំនិងគណៈប្រតិភូជាតិនិងអន្តរជាតិ តែងតែលើកឡើងនៅក្នុងជំនួបនានាជាមួយសម្តេច ដោយបានស្ញប់ស្ញែងនិងកោតសរសើរចំពោះស្នាដៃ គិតបណ្ឌិត ចក្ខុវិស័យវែងឆ្ងាយ ជំនាញការទូតសភាដ៏ប៉ិនប្រសប់និងភាពជាអ្នកដឹកនាំដ៏ឈ្លាសវៃ របស់សម្តេច។ 

សូមជម្រាបថានៅរសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥នេះ រដ្ឋសភា បានរៀបចំពិធីសំណេះសំណាលជាមួយសមាជិការដ្ឋសភានិងថ្នាក់ដឹកនាំ មន្រ្តីរាជការអគ្គលេខាធិការដ្ឋានរដ្ឋសភាជានារី ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។ 

មានប្រសាសន៍នៅក្នុងឱកាសនេះ សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា សន្តិភាពជាកត្តាចម្បងក្នុងការកំណត់ពីសិទ្ធិនិងតួនាទីរបស់ស្រ្តី។ មានសន្តិភាពទើបសិទ្ធិនិងតួនាទីរបស់ស្រ្តីនៅក្នុងសង្គមត្រូវបានលើកកម្ពស់និងការពារ។ សន្តិភាពនៅកម្ពុជាបាននាំមកជូនពលរដ្ឋដោយពលីកម្មដ៏ធំធេងរបស់សម្តេចតេជោ ហ៊ុន សែន ហើយបានកំពុងការពារថែរក្សាដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនីតិកាលទី៧នៃរដ្ឋសភា។ 

សម្តេចប្រធានរដ្ឋសភាបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ដល់ការលើកកម្ពស់សិទ្ធិស្ត្រី ជាមួយនឹងក្របខ័ណ្ឌគោលនយោបាយនិងវិធានការជាក់ស្តែងនានា ដូចមានក្នុងយុទ្ធសាស្រ្តចតុកោណទាំង ៤ ដំណាក់កាល ក្នុងអំឡុងពេលដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅជានាយករដ្ឋមន្រ្តី បានចាត់ទុក«ស្រ្តីជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ។ ជួយស្រ្តីគឺជួយខ្លួនឯង»។ ការយកចិត្តទុកដាក់លើសមភាពយេនឌ័រនេះ បានបន្តកេរដំណែលដល់រាជរដ្ឋាភិបាលជំនាន់ថ្មី ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ ដែលបានផ្ដល់អាទិភាពខ្ពស់ ដល់ការលើកកម្ពស់សិទ្ធិ និងសមភាពស្រ្តី ដូចបានកំណត់ក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១។ សម្តេចធិបតី បានមានប្រសាសន៍ផងដែរថា «ពិភពលោកនឹងកាន់តែសុវត្ថិភាព ស្រស់បំព្រង និងកក់ក្តៅជាងមុន ប្រសិនបើមានស្រ្តីក្លាយជាអ្នកដឹកនាំកាន់តែច្រើន»៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm