រថក្រោះអ៊ីស្រាអែលត្រូវបានមើលឃើញនៅជិតតំបន់ព្រំដែនហ្កាហ្សាកាលពីថ្ងៃអាទិត្យ ពេលដែលអ៊ីស្រាអែលប្រកាសថាពួកគេបិទការចូលជំនួយមនុស្សធម៌ទៅកាន់តំបន់មួយនេះ ។
អនាគតបទឈប់បាញ់ធ្លាក់ក្នុងភាពវឹកវរ ពេលដែលក្រុមហាម៉ាស់ច្រានចោលសំណើរបស់អ៊ីស្រាអែលក្នុងការបន្តបទឈប់បាញ់បណ្តោះអាសន្នពេញរដូវកាលបុណ្យ Ramadan និងបុណ្យ Passover ។
ក្រុមហាម៉ាស់ និយាយថា ពួកគេប្តេជ្ញាចិត្តចំពោះបទឈប់បាញ់បានព្រមព្រៀងដំបូងដែលត្រូវបានកំណត់ឡើង ដើម្បីឆ្ពោះទៅរកដំណាក់កាលទី ២ ក្នុងនោះកិច្ចចរចាមានគោលដៅបញ្ចប់អចិន្រ្តៃយ៍សង្រ្គាមមួយនេះ ហើយពួកគេច្រានចោលគំនិតបន្តបណ្តោះអាសន្នបទឈប់បាញ់រយៈពេល ៤២ថ្ងៃ ។
ដោយឡែក អ៊ីស្រាអែលនិយាយថា ចំណាប់ថ្នូរទាំងអស់ត្រូវតែប្រគល់មកវិញ ដើម្បីឲ្យការប្រយុទ្ធគ្នាបញ្ឈប់ និងសម្រាប់កិច្ចពិភាក្សាលើដំណាក់កាលទី ២ ចាប់ផ្តើម ។
ក្រុមមន្រ្តីអ៊ីស្រាអែល និយាយថា គណៈប្រតិភូនឹងទៅដល់ទីក្រុងគែររបស់ប្រទេសអេហ្ស៊ីប ដើម្បីពិភាក្សាលើវិធីសាស្រ្តបន្ធូរបន្ថយភាពតានតឹង និងធានាថា បិទឈប់បាញ់ បន្តចូលជាធរមាន ៕