ប្រធានសិទ្ធិមនុស្សអង្គការសហប្រជាជាតិ(UN)នៅថ្ងៃចន្ទនេះ បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងពីការផ្លាស់ប្តូរទិសដៅជាមូលដ្ឋាននៅសហរដ្ឋអាមេរិកក្រោមរដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump ដោយលោកបានធ្វើការព្រមានពីវេហាសាស្រ្តត្រូវបានប្រើប្រាស់ ដើម្បីបោកប្រាស់ និងបំបែកបំបាក់មនុស្សជាតិ ។
លោក Volker Turk គឺជាឧត្តមស្នងការសិទ្ធិមនុស្ស UNនិយាយប្រាប់ជំនួបក្រុងហ្សឺណែវរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស UNដោយពុំបានអះអាងពីឈ្មោះលោក Trumpថា ពួកយើងមានការគាំទ្រទ្វេបក្សពីសហរដ្ឋអាមេរិកលើបញ្ហាសិទ្ធិមនុស្សអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយៗបច្ចុប្បន្ននេះ លោកពិតជាមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការផ្លាស់ប្តូរទិសដៅជាមូលដ្ឋានដែលកើតឡើងទាំងក្នុងស្រុក និងនៅលើឆាកអន្តរជាតិ ។
លោកបានបង្ហាញនូវការព្រួយបារម្ភផងដែរចំពោះការកាត់បន្ថយសមភាពយ៉េនឌ័រ និងការកើនឡើងការប្រើប្រាស់ព័ត៌មានមិនពិត ការបំភិតបំភ័យ ហើយនិងការគំរាមកំហែងប្រឆាំងលើក្រុមអ្នកសារព័ត៌មាន និងក្រុមមន្រ្តីសាធារណៈ ។
លោកបន្តថា រាល់កិច្ចពិភាក្សាណាមួយពីការបញ្ចប់សង្រ្គាម ត្រូវតែរួមបញ្ចូលពលរដ្ឋអ៊ុយក្រែន ហើយនិងគោរពសិទ្ធិពេញលេញរបស់ពួកគេ ៕