នៅថ្ងៃចន្ទនេះ ប្រជាពលរដ្ឋអ៊ុយក្រែន បានបង្ហាញការគាំទ្ររបស់ពួកគេចំពោះលោកប្រធានាធិបតី
Volodymyr Zelenskiy
ហើយសង្ឃឹមថានឹងមានឯកភាពអឺរ៉ុប រយៈពេល
១ថ្ងៃក្រោយក្រុមមេដឹកនាំអឺរ៉ូបជួបជុំគ្នានៅទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស
សម្រាប់កិច្ចប្រជុំកំពូលសន្តិសុខផ្តោតសំខាន់លើប្រទេសហែកហួរដោយសារភ្លើងសង្រ្គាមមួយនេះ
។
ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងគីវ
បានបង្ហាញការគាំទ្ររបស់ពួកគេចំពោះលោកប្រធានាធិបតី Volodymyr
Zelenskiy ក្រោយរូបលោកប៉ះទង្គិចគ្នាជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោក
Donald Trump នៅឯសេតវិមានកាលពីថ្ងៃសុក្រ ។
លោក Denys Mykhailovskyi គឺជាទាហានអ៊ុយក្រែនវ័យ
៤៥ឆ្នាំ និយាយថា ទោះក្នុងករណីណាក៏ដោយ អ៊ុយក្រែនត្រូវតែពឹងផ្អែកខ្លួនឯងឲ្យបានច្រើន
មិនថាស្ថានភាពនយោបាយផ្ទៃក្នុងទៅជាយ៉ាងណានោះទេ ។
លោកបន្តថា អឺរ៉ុបត្រូវតែបង្រួបបង្រួមខ្លួនឯង ជាការប្រឈមនឹងការគំរាមកំហែងពីខាងក្រៅ
ហើយត្រូវនៅរួមកម្លាំងគ្នា បង្កើតសមត្ថភាពខ្លួនឯង ក្នុងលក្ខខណ្ឌកងកម្លាំងប្រដាប់អាវុធ
។
ចំណែកឯលោក Ivan Karychគឺជាអ្នកសារព័ត៌មានវ័យ ៣០ឆ្នាំមួយរូបនិយាយថា ពាក់ព័ន្ធនឹងបទឈប់បាញ់
លោកនៅតែឈរខាងអ៊ុយក្រែន ។ បទឈប់បាញណាមួយត្រូវតែជាមធ្យោបាយធ្វើឲ្យអ្នកវាយប្រហារអន់
៕