ក្រុមស្ម័គ្រចិត្តបានជួបជុំគ្នានៅថ្ងៃដំបូងនៃពិធីបុណ្យ Ramadan នៅក្នុងរដ្ឋធានី Algiers របស់ប្រទេសអាល់ហ្សេរី ដើម្បីវេចខ្ចប់ចំណីអាហារចែកចាយដល់គ្រួសារដែលត្រូវការនៅទូទាំងប្រទេស ។
យោងតាមការអះអាងរបស់លោក Omar Benabdelazi គឺជាសមាជិកមួយរូបរបស់សមាគម Sidra បានឲ្យដឹងថា យុទ្ធនាការប្រចាំឆ្នាំនេះរបស់អង្គការស្បៀងអាហារអាល់ហ្សេរីយ៉ាដឹកនាំដោយសមាគមរបស់លោក មានគោលបំណងផ្តល់កញ្ចប់ចំណីអាហារដល់មនុស្ស ១ម៉ឺនគ្រួសារក្នុងឆ្នាំនេះ ។
ការងារដែលគាំទ្រដោយក្រុមផ្តល់វិភាគទាន និងរួមចំណែកដ៏សកម្មររបស់ក្រុមស្ម័គ្រចិត្តក្មេងៗ បានជួយធានាការចូលដល់អាហារមូលដ្ឋានដល់គ្រួសារជួបស្ថានភាពលំបាកផ្នែកហិញ្ញវត្ថុនៅតាមតំបន់ផ្សេងៗជាច្រើនទូទាំងប្រទេសអាល់ហ្សេរី ។
អ្នកនាង Rosa Mitiche វ័យ ២១ឆ្នាំ គឺជាអ្នកស្ម័គ្រចិត្តមួយរូប និយាយថា ថ្ងៃនេះពួកយើងនៅទីនេះ ដើម្បីជួយដល់មនុស្សត្រូវការ ដូច្នេះហើយពួកយើងអាចផ្តល់ពួកគេនូវចំណីអាហារ និងផលិតផលដែលពួកគេត្រូវការទទួលទាន ជាពិសេសវាគឺជាថ្ងៃដំបូងនៃពិធីបុណ្យ Ramadan ៕