អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei នៅថ្ងៃចន្ទនេះ បានពណ៌នាថា ការអត្ថាធិប្បាយនាពេលថ្មីៗនេះរបស់រដ្ឋមន្ត្រីការបរទេសទួរគី លោក Hakan Fidanថា «គ្មានលក្ខណៈស្ថាបនា» ខណៈដែលសង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនងតេអេរ៉ង់-អង់ការ៉ា។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុងតេអេរ៉ង់ លោក Baghaei បានឆ្លើយតបទៅនឹងការលើកឡើង របស់លោក Fidan នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Al Jazeera Arabic កាលពីថ្ងៃពុធ ដែលរដ្ឋមន្ត្រីទួរគីរូបនេះ បានរិះគន់គោលនយោបាយក្នុងតំបន់របស់អ៊ីរ៉ង់ ជាពិសេសការពឹងផ្អែកលើកងជីវពល នៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់។
លោក Fidan បានអះអាងថា ខណៈពេលដែលអ៊ីរ៉ង់ ទទួលបានផលចំណេញខ្លះ វិធីសាស្រ្តរបស់ខ្លួនបាន
ដាក់បន្ទុករយៈពេលវែងលើទាំងតំបន់ និងស្ថាប័នរបស់អ៊ីរ៉ង់ ដោយជំរុញឲ្យទីក្រុងតេអេរ៉ង់ ពិចារណាឡើងវិញនូវយុទ្ធសាស្ត្ររបស់ខ្លួន។
លោក Baghaei បាននិយាយថា ការលើកឡើងរបស់លោក Fidan ត្រូវបាននិយាយម្តងហើយម្តងទៀត និង«មិនក្នុងន័យស្ថាបនា»។ លោកក៏បានលើកឡើងពីការឥទ្ធិពលកាន់តែខ្លាំងឡើងរបស់អ៊ីស្រាអែល នៅក្នុងតំបន់ ជាពិសេសនៅក្នុងប្រទេសស៊ីរី ហើយបានអំពាវនាវឲ្យអាជ្ញាធរទួរគី គិតបន្ថែមទៀតអំពីលទ្ធផល និងផលប៉ះពាល់នៃគោលនយោបាយរបស់ពួកគេ។