អាល្លឺម៉ង់៖ ផ្សារណូអែលធំបំផុតក្នុងទីក្រុង Frankfurt របស់រដ្ឋ Hesse បានបើកកាលពីថ្ងៃចន្ទក្រោមវិធានការរឹតត្បិតទប់ស្កាត់ការឆ្លងរាលដាលវីរុស COVID-19។ ដោយតម្រូវឲ្យពាក់ម៉ាស់ និងមានហាងមួយចំនួនតូចនៅទូទាំងតំបន់នោះ ទីក្រុង Frankfurt ចង់ធ្វើឲ្យប្រាកដថា ការដើរលេងកម្សាន្តជុំវិញផ្សារមានសុវត្ថិភាព អំឡុងការឆ្លងរាលដាលនៃវីរុសរាតត្បាតសកលនេះ។

អាចមានការអនុញ្ញាតឲ្យដោះម៉ាស់រយៈពេលខ្លីនៅពេលទទួលទានអាហារ ពិសាស្រាក្រហមជាដើម។ មានតែភ្ញៀវទេសចរដែលបានទទួលវ៉ាក់សាំងពេញលេញប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឲ្យចូលតំបន់សំខាន់ៗចំនួន២។ បច្ចុប្បន្នប្រទេសអាល្លឺម៉ង់កំពុងត្រូវបានរងផលប៉ះពាល់ពីរលកទី៤ នៃការឆ្លងរាលដាលវីរុស COVID-19 ហើយផ្សារណូអែលតាមបែបប្រពៃណីជាច្រើន របស់ប្រទេសនេះត្រូវបានលុបចោល។ នៅទីក្រុងប៊ែរឡាំង មនុស្សមួយចំនួននៅតែបន្តទៅលេងកម្សាន្ត ប៉ុន្តែភាគច្រើនត្រូវបានរឹតត្បិតដោយអនុញ្ញាតឲ្យចូល សម្រាប់តែអ្នកចាក់វ៉ាក់សាំងរួចប៉ុណ្ណោះ៕
អត្ថបទ៖ សុខមាន