ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុង Kharkiv ប្រទេសអ៊ុយក្រែន បានបង្ហាញពីការគ្មានជំនឿរបស់ពួកគេលើបទឈប់បាញ់ ក្រោយយានដ្រូនរុស្ស៊ី វាយប្រហារអគារផ្ទះល្វែងច្រើនជាន់កាលពីយប់ថ្ងៃអាទិត្យ ដែលបង្កឲ្យកើតមានអគ្គិភ័យ និងបណ្តាលឲ្យមនុស្ស ៨នាក់ រងរបួស ។
លោក Petro Filpskyi គឺជាអ្នករស់រានពីការវាយប្រហារដោយយានដ្រូននេះ និយាយថា លោកគ្មានជំនឿចិត្តលើកិច្ចប្រជុំបទឈប់បាញ់ជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នោះទេ ។
ក្រុមជួយសង្រ្គោះ ត្រូវបានគេមើលឃើញនៅកន្លែងកើតហេតុ ខណៈក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ ព្យាយាមពន្លត់អណ្តាតភ្លើងនៅជាន់លើអគារ ។
លោក Ihor Terekhov គឺជាអភិបាលក្រុង Kharkiv និយាយនៅលើបណ្តាញព័ត៌មានសង្គម Telegramថា អគ្គិភ័យដែលបណ្តាលមកពីការវាយប្រហារកាលពីថ្ងៃអាទិត្យ បានរីករាលដាលដល់អគារផ្ទះល្វែងជាច្រើនទៀត នៅជាន់លើ ៕