លោក Trump៖ គ្មានឱកាសក្នុងការបញ្ចៀសការដំឡើងពន្ធលើកាណាដានិងម៉ិកស៊ិក និងដំឡើងបន្ថែមលើប្រទេសចិន

2025/03/04 03:25:40 pm        118

លោកប្រធានាធិបតីអាមេរិក Donald Trump បានបិទក្តីសង្ឃឹមកាលីថ្ងៃចន្ទ៣ មីនា នៃកិច្ចព្រមព្រៀងម៉ោងទី១១ជាមួយប្រទេសកាណាដា និងម៉ិកស៊ិក ដើម្បីបញ្ចៀសការដំឡើងពន្ធ ខណៈចុះហត្ថលេខាលើក្រឹត្យដំឡើងពន្ធបន្ថែមលើប្រទេសចិន។

លោក Trump បានដាក់ចេញ ក្រោយបានផ្អាក ការដំឡើងពន្ធលើការនាំចូលពីដៃគូពាណិជ្ជកម្មធំ ៗ កាណាដា និងម៉ិកស៊ិក កាលពីខែកុម្ភៈ ដោយចោទប្រកាន់ថាប្រទេសជិតខាងតាំងពីរបរាជ័យក្នុងការបញ្ឈប់ការធ្វើអន្តោប្រវេសន៍ខុសច្បាប់ និងការជួញដូរគ្រឿងញៀន។

ការផ្អាកគឺត្រូវផុតកំណត់នៅថ្ងៃអង្គារទី៤មីនានេះ ហើយទីផ្សារភាគហ៊ុនអាមេរិកបានធ្លាក់ចុះបន្ទាប់ពី លោក Trump បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទថា "គ្មានឱកាស" សម្រាប់ប្រទេសទាំងពីរដើម្បីជៀសវាងការដំឡើងពន្ធថ្មីឡើយ។

សេតវិមានក៏បាននិយាយផងដែរថាលោក Trump បានចុះហត្ថលេខាលើការក្រឹត្យមួយដើម្បីបន្ថែមការដំឡើងពន្ធ១០ភាគរយលើពន្ធមានស្រាប់លើប្រទេសចិនដល់២០ភាគរយ។

ប៉ុន្តែការដំឡើងពន្ធដ៏ច្រើន ជាពិសេសលើប្រទេសកាណាដា និងម៉ិកស៊ិក ត្រូវបានកំណត់ដើម្បីបង្អាក់ខ្សែសង្វាក់ផ្គត់ផ្គង់សម្រាប់វិស័យសំខាន់ៗដូចជារថយន្ត និងគ្រឿងសំណង់ ដែលប្រឈមនឹងការកើនឡើងតម្លៃទំនិញប្រើប្រាស់។

នេះអាចធ្វើអោយស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងរបស់លោក Trump ដើម្បីបំពេញការសន្យាក្នុងយុទ្ធនាការរបស់លោកក្នុងការបញ្ចុះការចំណាយសម្រាប់គ្រួសារ។

កាលពីថ្ងៃចន្ទសប្ដាហ៍នេះដែរ លោក Trump បានប្រាប់អ្នកយកព័ត៌មានថា ពន្ធរហូតដល់ ២៥ ភាគរយលើប្រទេសកាណាដា និងម៉ិកស៊ិក បានត្រៀមរួចរាល់ហើយ និងចាប់ផ្ដើមនៅថ្ងៃអង្គារនេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        150
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        140
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        139

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm