ខ្សែបម្រើ​វ័យក្មេង​របស់ Barcelona, Pedri ឈ្នះ​ពាន Golden Boy ប្រចាំឆ្នាំ​២០២១

2021/11/23 02:27:10 pm        107

​បាល់ទាត់៖ ​ខ្សែបម្រើ​វ័យក្មេង​របស់ Barcelona, Pedri បាន​ក្លាយជា​ម្ចាស់​ពាន Golden Boy ប្រចាំឆ្នាំ២០២១ ជា​កី​ឡាករ​យុវជន​អាយុ​ក្រោម ២១ឆ្នាំ​ឆ្នើម​បំផុត​ប្រចាំឆ្នាំ​ក្នុងចំណោម​លី​គ​កំពូល​ទាំង​ប្រាំ​របស់​អឺរ៉ុប​។ ​​កីឡាករ​វ័យ ១៨ឆ្នាំ​រូបនេះ​បាន​យកឈ្នះ​កីឡាករ​អង់គ្លេស ​និង Dortmund, Jude Bellingham ក្រោយ​ទទួលបាន​ ១៩៩ពិន្ទុ​។

Pedri លេង​បាន​ច្រើន​នាទី​ជាងគេ​បើ​ប្រៀបធៀប​នឹង​កីឡាករ​របស់ Barcelona ផ្សេងទៀត​រដូវ​កាល​មុន និង​បូក​រួមទាំង​បង្ហាញខ្លួន​ឱ្យ​ក្រុម​ជំរើសជាតិ​អេ​ស្ប៉ា​ញ​ទាំង​នៅ Euro ២០២០ និង​អូឡាំពិក​ទីក្រុង​តូ​ក្យូ​ថែមទៀត​។​ ​យ៉ាងណាក្តី Pedri បាន​អវត្តមាន​ពី​ទីលាន​តាំងពី​ខែកញ្ញាមកម្ល៉េះ​ដោយសារ​របួស​ភ្លៅ​។​ ​កាលពី​ខែតុលា Pedri ដែល​ផ្លាស់​ពី Las Palmas កាលពី​ឆ្នាំ២០២០ នោះបាន​ចុះហត្ថលេខា​បន្ត​កិច្ចសន្យា​ថ្មី​ជាមួយ Barcelona ដែល​បូក​ភ្ជាប់​នឹង​តំលៃ​ផ្តាច់​កុងត្រា​ដល់​ទៅ ១ពាន់​លាន​អឺរ៉ូ​។​ ​​សូម​រំលឹក​ថា ​ជ័យលាភី Golden Boy នេះ​ត្រូវបាន​ប្រគល់ជូន​ដំបូង​កាលពី​ឆ្នាំ២០០៣ មក​ដល់​ពេល​នេះ​។ ​អ្នក​ដែល​ធ្លាប់​ឈ្នះ​ពាន​នេះ​មានដូចជា Wayne Rooney, Lionel Messi, Sergio Aguero, Raheem Sgterling និង Kylian Mbappe ជាដើម​ ខណៈ​ឆ្នាំ​២០២០ កន្លងទៅ​អ្នកឈ្នះ​គឺ Erling Haaland៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm