សំណើអេហ្ស៊ីបជំនួសឱ្យផែនការ "ឆ្នេរលំហែហ្កាហ្សា" របស់លោក Trump គឺដើម្បីដកក្រុមហាម៉ាស

2025/03/04 05:28:27 pm        140

សេចក្ដីព្រាងមួយច្បាប់ដែលមើលឃើញដោយសារព័ត៌មានរ៉យទ័របានបង្ហាញថា អេហ្ស៊ីប បានបង្កើតផែនការថ្មីមួយសម្រាប់តំបន់ហ្កាហ្សា ជាការប្រឆាំងតបទៅនឹងមហិច្ឆិតារបស់លោកប្រធានាធិបតីអាមេរិក Donald Trump ដែលចង់បង្កើត "តំបន់ឆ្នេរលំហែមជ្ឈិមបូព៌ា" ហើយគម្រោងនោះនឹងដកក្រុមហាម៉ាសចេញពីដែនដីហ្កាហ្សា និងជំនួសដោយស្ថាប័នបណ្តោះអាសន្នដែលគ្រប់គ្រងដោយរដ្ឋអារ៉ាប់ មូស្លីម និងលោកខាងលិច។

ចក្ខុវិស័យរបស់អេហ្ស៊ីប សម្រាប់តំបន់ហ្កាហ្សា នឹងត្រូវបង្ហាញឡើងនៅក្នុងកិច្ចប្រជុំកំពូលសម្ព័ន្ធអារ៉ាប់នៅថ្ងៃអង្គារ (០៤ មីនា) នេះ ប៉ុន្តែមិនបានបញ្ជាក់ថា តើសំណើនេះនឹងត្រូវអនុវត្តមុន ឬក្រោយកិច្ចព្រមព្រៀងសន្តិភាពអចិន្ត្រៃយ៍ណាមួយទេ ដើម្បីបញ្ចប់សង្រ្គាមដែលបង្កឡើងដោយការវាយប្រហារកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ របស់ក្រុមហាម៉ាស។

គួរបញ្ជាក់ថា ផែនការរបស់លោក Trump ដែលស្នើចង់បោសសម្អាតប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា ហាក់ដូចជាងាកចេញពីគោលនយោបាយមជ្ឈិមបូព៌ាដ៏យូរអង្វែងរបស់អាមេរិក ដែលផ្តោតលើដំណោះស្រាយរដ្ឋពីរ ហើយបង្កកំហឹងយ៉ាងខ្លាំងក្នុងចំណោមប្រជាជនប៉ាឡេស្ទីន និងប្រទេសអារ៉ាប់។

ផែនការរបស់ទីក្រុងគែរ មិនដោះស្រាយបញ្ហាសំខាន់ៗដូចជា ថាតើអ្នកណានឹងដាក់ច្បាប់សម្រាប់ការកសាងឡើងវិញរបស់ហ្កាហ្សា ឬគូសបញ្ជាក់លម្អិតណាមួយអំពីវិធីសាស្រ្តដែលហ្កាហ្សានឹងត្រូវបានគ្រប់គ្រង និងថាតើក្រុមប្រដាប់អាវុធដែលមានអំណាចធំដូចក្រុមហាម៉ាសនេះ នឹងត្រូវបានរុញទៅម្ខាងដោយរបៀបណាទេ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm