ភាគហ៊ុនរបស់សហរដ្ឋអាមេរិក បានធ្លាក់ចុះយ៉ាងខ្លាំងកាលពីថ្ងៃចន្ទ ទី៣ ខែមីនា បន្ទាប់ពីប្រធានាធិបតី លោក Donald Trump បានដាក់ទណ្ឌកម្មថ្មីលើប្រទេសចិន ហើយការដំឡើងពន្ធលើប្រទេសម៉ិកស៊ិក និងកាណាដា ជិតឈានដល់ពេលតម្រូវឲ្យអនុវត្ត ខណៈភាគហ៊ុនឧស្សាហកម្មការពារជាតិអឺរ៉ុបកើនឡើង ក្នុងពេលសហភាពអឺរ៉ុប ព្យាយាមបង្កើនការចំណាយផ្នែកយោធាលើប្រទេសអ៊ុយក្រែន។

សេតវិមានបាននិយាយថា លោក Trump បានចុះហត្ថលេខាលើក្រឹត្យដែលដំឡើងពន្ធលើប្រទេសចិនដល់២០ភាគរយ ភ្លាមៗបន្ទាប់ពី លោក Trump ហាក់ដូចជាច្រានចោលការប្រែប្រួលណាមួយចំពោះការដំឡើងពន្ធបន្ថែម ២៥ភាគរយតាមផែនការ លើប្រទេសម៉ិកស៊ិក និងកាណាដា។
លោក Trump បាននិយាយនៅឯសេតវិមាននៅពេលអ្នកសារព័ត៌មានបានសួរថា តើការដំឡើងពន្ធលើដៃគូពាណិជ្ជកម្មអាមេរិកទាំងពីរនឹងចូលជាធរមាននៅថ្ងៃអង្គារនេះឬ លោកថា«ការដំឡើងពន្ធ អ្នកដឹងហើយថា វាបានកំណត់រួចហើយ វានឹងចូលជាធរមាននៅថ្ងៃអង្គារនេះ។