សភារបស់ប្រទេសអ៊ុយក្រែន បាននិយាយកាលពីថ្ងៃចន្ទថា សន្តិសុខរបស់ប្រទេសនេះ ត្រូវបានធានាដោយការគាំទ្រពីសហរដ្ឋអាមេរិក ហើយបានពណ៌នាកិច្ចខិតខំប្រឹងប្រែងរក្សាសន្តិភាពរបស់លោកប្រធានាធិបតី Donald Trump ថាជា «ការប្តេជ្ញាចិត្ត» ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្គ្រាមរយៈពេលបីឆ្នាំមកនេះ ជាមួយរុស្ស៊ី។

សេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយជាភាសាអង់គ្លេស រយៈពេលបីថ្ងៃបន្ទាប់ពីជម្លោះសាធារណៈនៅក្នុងសេតវិមានរវាង លោក Trump និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយថា ការគាំទ្ររបស់ទីក្រុងវ៉ាស៊ីនតោន គឺ «មានសារៈសំខាន់ជាងពេលណាណាទាំងអស់សម្រាប់ប្រជាជនអ៊ុយក្រែន»។

ប្រជាជនអ៊ុយក្រែន ចង់បានសន្តិភាពច្រើនជាងអ្វីៗផ្សេងទៀតនៅលើពិភពលោក ហើយជឿថា តួនាទីផ្ទាល់របស់លោកប្រធានាធិបតី Donald Trump និងកិច្ចខិតខំប្រឹងប្រែងរក្សាសន្តិភាពរបស់លោក នឹងក្លាយជាការដាច់ណាត់ក្នុងការបញ្ឈប់អរិភាពយ៉ាងឆាប់រហ័ស និងការសម្រេចបានសន្តិភាពសម្រាប់អ៊ុយក្រែន អឺរ៉ុប និងពិភពលោកទាំងមូល។