អ្នកចាត់ការ​អង់គ្លេស Gareth Southgate បន្ត​កិច្ចសន្យា​ដឹកនាំ​ដល់​ឆ្នាំ​២០២៤

2021/11/23 02:59:04 pm        113

​បាល់ទាត់៖ ​អ្នកចាត់ការ​ក្រុម​ជំរើសជាតិ​អង់គ្លេស​លោក Gareth Southgate បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ដែល​នឹង​បន្ត​ដឹកនាំ​អង់គ្លេស​ដល់​ឆ្នាំ​២០២៤​។ ​បុរស​វ័យ ៥១​ឆ្នាំ​រូប​នេះ​បាន​ចូល​មក​កាន់​តំណែង​ដឹកនាំ​អង់គ្លេស​តាំងពី​ឆ្នាំ២០១៦ ខែ​វិច្ឆិកា ខណៈ​កិច្ចសន្យា​ចាស់​របស់លោក​ត្រូវអស់​សុពលភាព​នៅ​ឆ្នាំ២០២២ ក្រោយ World Cup នៅ​កាតា​។

​​លោក Southgate បាន​ដឹកនាំ​អង់គ្លេស​ឡើងដល់​វគ្គ​ផ្តាច់ព្រ័ត្រ Euro ២០២០ ដែលជា​ស្ថិតិ​ល្អ​បំផុត​របស់​អង់គ្លេស​ក្នុង​រយៈពេល ៥៥ឆ្នាំ​។ អង់គ្លេស​បាន​ធានា​កៅអី​នៅ World Cup ២០២២ ប្រទេស​កាតា​ហើយ​ក្នុងនាម​ជា​ក្រុម​លេខ ១ ក្នុង​ពូ​ល​នៃ​វគ្គ​ជំ​រុះ​។ ​រំលឹកថា ​លោក Gareth Southgate បានមក​កាន់​តំណែង​ដឹកនាំ​អង់គ្លេស​បណ្តោះអាសន្ន​នៅ​ខែកញ្ញា​ ឆ្នាំ​២០១៦ បន្ត​ពី​លោក Sam Allardyce មុន​ពេល​ដែល​ទទួលបាន​តំណែង​ដឹកនាំ​ផ្លូវការ​នៅ​ពីរ​ខែ​បន្ទាប់​។

មុន​ដល់វគ្គ​ផ្តាច់ព្រ័ត្រ Euro ២០២០ កាល​ពី​ខែកក្កដា​ដែល​ចាញ់​អ៊ីតាលី​នោះ អង់គ្លេស​កាលពី​ឆ្នាំ២០១៨ ក៏បាន​ឡើង​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ World Cup នៅ​រុស្ស៊ី​ជា​លើកដំបូង​ក្នុង​រយៈពេល ២៨ឆ្នាំ​ផងដែរ​។ ​​ក្រោម​ការដឹកនាំ​របស់ Southgate អង់គ្លេស​លេង​សរុប ៦៨ប្រកួត​ឈ្នះ ៤៤ប្រកួត ​ស្មើ ១០ប្រកួត ​ចាញ់ ១៤។ ​ប្រាក់ខែ​របស់លោក Gareth Southgate មិនត្រូវ​បាន​គេ​បញ្ចេញ​ឡើយ តែ​ប្រភពព័ត៌មាន​នៅ​អង់គ្លេស​បាន​ចុះផ្សាយ​ថា​ ក្នុង​ចន្លោះ ៥ ទៅ ៦លាន​ផោន​ក្នុង​មួយឆ្នាំ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ 

អត្ថបទដែលទាក់ទង

Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 03:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 02:22:24 pm        1
ក្រុមបាល់ទាត់នារីកម្ពុជា ទទួលបានត្រឹមលេខ៤ ពាន AFF Cup របូតកៅអី AFF Championship 2027
2026/07/23 12:45:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am