«តើយើងនឹងមានសង្គ្រាមទេ?» ជាសំនួរសួរទៅស្ត្រីជាអ្នកលក់ដូរម្នាក់នៅទីក្រុងគែរ ប្រទេសអេហ្ស៊ីប ដែលមានការព្រួយបារម្ភ ខណៈអ្នកស្រីកំពុងនិយាយជាមួយអ្នកសារព័ត៌មាន។ សំនួរគួឲ្យព្រួយបាម្ភអំពីការំពឹងទុកនៃសង្រ្គាមរវាងអេហ្ស៊ីបនិងអ៊ីស្រាអែល បានឈានដល់ការសន្ទនាជាច្រើន នៅក្នុងប្រទេស។

ការត្អូញត្អែរពីសង្គ្រាម បង្ហាញពីការព្រួយបារម្ភកាន់តែខ្លាំងឡើងក្នុងចំណោមប្រជាជន ដែលបានជួបវិបត្តិសេដ្ឋកិច្ចជាបន្តបន្ទាប់ និងការភ័យខ្លាចដោយការបំផ្លិចបំផ្លាញ ដែលបានឃើញអ៊ីស្រាអែល វាយលុកលើតំបន់ហ្កាហ្សា និងប្រទេសលីបង់។

ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងទៅនេះ ជម្លោះផ្នែកការទូតជុំវិញសំណើរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ក្នុងការជម្លៀសពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្កាហ្សា ទៅកាន់ប្រទេសអេហ្ស៊ីប បានធ្វើឱ្យមានការថប់បារម្ភកាន់តែខ្លាំងឡើង ដោយបង្វែរការសន្ទនាគ្នា ទៅជាការជជែកដេញដោលយ៉ាងក្តៅគគុក។
សំណួរដដែលនេះ រួមជាមួយនឹងចម្លើយដ៏គួរឱ្យព្រួយបារម្ភ បានផ្ទុះឡើងតាមរយៈប្រព័ន្ធផ្សព្វផ្សាយអេហ្ស៊ីប អារ៉ាប់ និងអ៊ីស្រាអែល។
គេហទំព័រអ៊ីស្រាអែលមួយ បានចេញផ្សាយសេណារីយ៉ូ ដែលបង្កើតដោយបញ្ញាសិប្បនិម្មិត(AI)ពីការវាយប្រហារបំផ្លាញទំនប់ខ្ពស់យុទ្ធសាស្ត្ររបស់ប្រទេសអេហ្ស៊ីប ហើយYouTuber របស់អេហ្ស៊ីប បានបង្ហោះវីដេអូដែលបង្កើតឡើងដោយ AI ពីការវាយប្រហារលើរ៉េអាក់ទ័រនុយក្លេអ៊ែរ របស់ប្រទេសអ៊ីស្រាអែល។