មេដឹកនាំអារ៉ាប់ជួបជុំគ្នា ដើម្បីបង្កើតជម្រើសផ្សេងជំនួសឲ្យផែនការរបស់លោក Trump នៅហ្កាហ្សា

2025/03/04 10:49:02 pm        47

បណ្ដាមេដឹកនាំអារ៉ាប់ នៅថ្ងៃអង្គារ (ទី៤ ខែមីនា) នេះ កំពុងជួបជុំគ្នា នៅទីក្រុងគែរ ប្រទេសអេហ្ស៊ីប ដើម្បីបើកកិច្ចពិភាក្សា អំពីការបង្កើតជម្រើសផ្សេងទៀតជំនួសឲ្យផែនការដែលត្រូវបានថ្កោលទោសយ៉ាងទូលំទូលាយរបស់លោក Donald Trump ដោយលោកប្រធានាធិបតីអាមេរិករូបនេះចង់កាន់កាប់តំបន់ហ្កាហ្សាដែលរងវិនាសកម្មដោយសង្រ្គាម និងចង់ផ្លាស់ទីលំនៅប្រជាជនប៉ាឡេស្ទីនទៅកន្លែងផ្សេង។

កិច្ចប្រជុំកំពូលរបស់សម្ព័ន្ធអារ៉ាប់ ស្តីពីការកសាងឡើងវិញ ចំពោះទឹកដីនេះ កើតមានឡើងមួយថ្ងៃបន្ទាប់ពីនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu ជាថ្មីម្ដងទៀត បានផ្តល់ការគាំទ្រ ចំពោះផែនការរបស់លោក Trump ដោយហៅគម្រោងនេះថា «ប្រកបដោយចក្ខុវិស័យ និងភាពប្លែកថ្មី»។

ប្រជាជនប៉ាឡេស្ទីន រួមជាមួយនឹងពិភពអារ៉ាប់ និងដៃគូជាច្រើនរបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានថ្កោលទោស ចំពោះសំណើរបស់លោក Trump ដោយបដិសេធមិនទទួលយករាល់កិច្ចប្រឹងប្រែង ដើម្បីយកអ្នកស្រុកចេញពីតំបន់ហ្កាហ្សា។

បើយោងតាមការប៉ាន់ប្រមាណរបស់អង្គការសហប្រជាជាតិ បានបង្ហាញថា ការចំណាយលើការកសាងឡើងវិញ ចំពោះតំបន់ហ្កាហ្សា គឺជាង ៥៣ពាន់លានដុល្លារអាមេរិក បន្ទាប់ពីមានភ្លើងសង្គ្រាមដែលឆាបឆេះឡើងដោយការវាយប្រហាររបស់ក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ លើអ៊ីស្រាអែល។

ដោយនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ប្រភពមួយពីសម្ព័ន្ធអារ៉ាប់ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP ថា រដ្ឋមន្ត្រីការបរទេសអារ៉ាប់ បានជួបប្រជុំគ្នា នៅរដ្ឋធានីអេហ្ស៊ីប កាលពីថ្ងៃទី៣ ខែមីនា សម្រាប់សម័យប្រជុំត្រៀមដោយបិទទ្វារដែលផ្តោតលើផែនការកសាងដែនដីនេះឡើងវិញ ដោយមិនមានការផ្លាស់ទីលំនៅរបស់អ្នកស្រុក។

ប្រភពនោះបានបន្ថែមថា ផែនការនេះនឹងត្រូវបង្ហាញដល់មេដឹកនាំអារ៉ាប់ ក្នុងកិច្ចប្រជុំកំពូលនៅថ្ងៃអង្គារនេះ ដើម្បីអនុម័ត។ ប្រមុខរដ្ឋនៃប្រទេសអារ៉ាប់ជាច្រើន ត្រូវបានគេរំពឹងថា នឹងចូលរួមកិច្ចប្រជុំនេះ ខណៈដែលប្រទេសមួយចំនួនបានបញ្ជូនរដ្ឋមន្ត្រីការបរទេស ឬតំណាងជាន់ខ្ពស់ផ្សេងទៀត៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm