ក្រសួងធនធានទឹកច្រានចោលការផ្សាយព័ត៌មានមិនពិតរបស់វិទ្យុនៅបរទេសដែលមានចេតនាទុច្ចរិត

2025/03/04 04:06:41 pm        175

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានច្រានចោលការផ្សាយព័ត៌មានមិនពិតរបស់វិទ្យុមួយនៅបរទេសដែ លមានចេតនាទុច្ចរិតបំភាន់មតិសាធារណៈ។

 តាមរយៈសេចក្តីបំភ្លឺរបស់ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥នេះ បានលើកឡើងថា នៅក្នុងជំនួបជាមួយអ្នកសារព័ត៌មានកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និង ឧតុនិយម បានជម្រាបជូនអ្នកសារព័ត៌មានអំពីសមិទ្ធផលនានា ដែលសម្រេចបាន ចាប់តាំងពីក្រសួងធនធានទឹក និងឧតុនិយម ត្រូវបានបង្កើតឡើងនៅក្នុងរាជរដ្ឋាភិបាល នីតិកាលទី២ នៃរដ្ឋសភា នាចុងឆ្នាំ១៩៩៩ មកទល់នឹងពេលបច្ចុប្បន្ន។ ក្នុងនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសរំលេចផងដែរនូវហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រខ្នាតតូច មធ្យម និងធំ សរុបចំនួនជាង២ពាន់ប្រព័ន្ធ ដែលអាចបម្រើដល់ការស្រោចស្រពលើផ្ទៃដីកសិកម្មជិត ២លានហិកតា ព្រមជាមួយនឹងអាងទឹកខ្នាតតូច មធ្យម និងធំ ប្រមាណ ១៥០០អាង ដែលមានលទ្ធភាពស្តុកទឹកទុកសម្រាប់ប្រើប្រាស់ ក្នុងរដូវប្រាំងសរុបចំនួនជាង៤ពាន់លានម៉ែត្រគូប។

សេចក្តីបំភ្លឺដដែលបានបន្តថា តាមរយៈសមិទ្ធផលទាំងនេះ បានធ្វើឱ្យការងារបង្កបង្កើនផល ជាពិសេសស្រូវប្រាំងរបស់បងប្អូនប្រជាកសិករ មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ជាក់ស្តែង នៅក្នុងរដូវប្រាំងនាឆ្នាំ១៩៩៩-២០០០ ព្រះរាជាណាចក្រម្ពុជា មានការដាំដុះស្រូវប្រាំងប្រមាណ ១០ម៉ឺនហិកតា ប៉ុន្តែចូលមកដល់រដូវប្រាំងឆ្នាំ ២០២៤-២០២៥នេះ ការដាំដុះ ស្រូវប្រាំងនៅព្រះរាជាណាចក្រកម្ពុជាបានកើនឡើងរហូតដល់ទៅជាង ៩០ម៉ឺនហិកតា ដែលនៅក្នុងនោះមាន ទីតាំងខ្លះបានដាំដុះមួយដង ទីតាំងមួយចំនួនមានការដាំដុះស្រូវប្រាំងលើកទីពីរ និងមួយចំនួនទៀតឈានទៅការដាំដុះស្រូវប្រាំងលើកទីបីផងដែរ។

ដោយពិនិត្យឃើញការដាំដុះស្រូវប្រាំង មានការកើនឡើងជាបន្តបន្ទាប់ ទន្ទឹមនឹងប្រភពទឹកដែលក្រសួងធនធានទឹកបានរក្សាទុកកាលពីចុងរដូវវស្សាប្រមាណ ៤ពាន់លានម៉ែត្រគូបត្រូវបានប្រើប្រាស់ស្ទើរអស់ ដោយរក្សាទុក១០% សម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃនារដូវប្រាំងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្ញើសារអំពាវនាវទៅដល់បងប្អូនប្រជាកសិករ សុំឱ្យមានការប្រើប្រាស់ទឹកមានការសន្សំសំចៃ ហើយសូមមេត្តាកុំបន្តបង្កបង្កើនផលស្រូវប្រាំងបន្ថែមទៀត ព្រោះ អាចនាំឱ្យមានការប្រឈមទៅនឹងការខូចខាត។សេចក្តីអំពាវនាវរបស់ឯកឧត្តមរដ្ឋមន្ត្រីគឺក្នុងគោលបំណង ដើម្បីជួយទប់ស្កាត់ការខូចខាតរបស់បងប្អូនប្រជាពលរដ្ឋ បែរជាត្រូវបានវិទ្យុនៅឯបរទេសមួយយកទៅបំភ្លៃក្នុងចេតនា ទុច្ចរិត បំភាន់មតិសាធារណៈ ផ្ទុយពីខ្លឹមសារ និងគោលបំណងដើមទាំងស្រុងរបស់ឯកឧត្តមរដ្ឋមន្ត្រីទៅវិញដែលប្រការនេះធ្វើឱ្យមានការយល់ច្រឡំនៅក្នុងសាធារណមតិ។

ក្នុងន័យនេះ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់គួសបញ្ជាក់ថា ជានិច្ចកាល រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ ខ្ពស់លើការដោះស្រាយទឹក ដើម្បីបម្រើដល់ការងារបង្កបង្កើនផលរបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាសម្រាប់វិស័យផ្សេងទៀតដែរ។ ជាក់ស្តែងនាពេលបច្ចុប្បន្ននេះក្រសួង បាននិងកំពុងបន្តអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ ក៏ដូចជាការកសាងអាងទឹកធំៗបន្ថែមដូចជា៖ អាងទឹកដងកាំបិត ស្ថិតក្នុងស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលមាន សមត្ថភាពស្តុកទឹកប្រមាណ ៣០០លានម៉ែត្រគូប អាងទឹកដូនទ្រ ស្ថិតនៅក្នុងស្រុករុក្ខគិរី ខេត្តបាត់ដំបង មាន សមត្ថភាពស្តុកទឹកប្រមាណ ១៦០លានម៉ែត្រគូប ដោយឡែក បណ្តាអាងទឹកមួយចំនួនទៀត បាននិងកំពុងធ្វើ ការសិក្សាលម្អិត និងដំណើរការនីតិវិធីជ្រើសរើសក្រុមហ៊ុនសម្រាប់ធ្វើការសាងសង់។

តាមរយៈការយកចិត្តទុកដាក់ និងការផ្តល់អាទិភាពខ្ពស់លើវិស័យធនធានទឹករបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រម្ពុជា រួមជាមួយនឹងការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និង មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ក្រសួងធនធានទឹក និងឧតុនិយម បានធ្វើការព្យាករថា នៅដំណាច់ឆ្នាំ២០២៧ ក្រសួងធនធានទឹក និងឧតុនិយម នឹងបង្កើនសមត្ថភាពស្តុកទឹកបានប្រមាណ ១,០០០ លានម៉ែត្រគូបបន្ថែមទៀត ដើម្បីបម្រើដល់ការស្រោចស្រពវិស័យកសិកម្ម ក៏ដូចជាវិស័យផ្សេងៗទៀត។

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am