មន្ត្រីសិទ្ធិមនុស្សជាន់ខ្ពស់របស់អឺរ៉ុប បានព្រមានថា អ្នកស្វែងរកសិទ្ធិជ្រកកោន កំពុងត្រូវបានបណ្តេញចេញដោយបង្ខំ នៅតាមព្រំដែននៃប្រទេសសហភាពអឺរ៉ុបមួយចំនួន។
ស្នងការទទួលបន្ទុកសិទ្ធិមនុស្សនសក្រុមប្រឹក្សាអឺរ៉ុប លោក Michael O'Flaherty បានសម្តែងការព្រួយបារម្ភជុំវិញការធ្វើបាបអ្នកស្វែងរកសិទ្ធិជ្រកកោន នៅក្នុងការអត្ថាធិប្បាយទៅកាន់សារព័ត៌មាន The Guardian ។ លោកបាននិយាយថា៖«ការឆ្លើយតបសុវត្ថិភាព» ដែលត្រូវបានលើកទឹកចិត្តដោយប្រជាជននិយមនៅអឺរ៉ុប គឺ «ទៅឆ្ងាយពេក»។
ប្រទេសប៉ូឡូញ ក្រិក និងឡាតវី នៅក្នុងប្រទេសមួយចំនួនដែលបានបណ្តេញអ្នកស្វែងរកសិទ្ធិជ្រកកោនចេញ។
លោក O'Flaherty បានផ្តល់សក្ខីកម្មកាលពីខែមុននៅចំពោះមុខអង្គជំនុំជម្រះធំនៃតុលាការសិទ្ធិមនុស្ស អឺរ៉ុប។ សំណុំរឿងជាច្រើននៅតុលាការ ត្រូវបានអ្នកស្វែងរកសិទ្ធិជ្រកកោនប្តឹងប្រឆាំងនឹងប៉ូឡូញ និងឡាតវី។