ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍ដោយដកស្រង់ប្រភពជាច្រើនថា រដ្ឋបាលសហរដ្ឋអាមេរិក កំពុងរៀបចំផែនការមួយ ដើម្បីផ្តល់ការបន្ធូរបន្ថយទណ្ឌកម្មរុស្ស៊ី ខណៈដែលសេតវិមាន បានស្នើសុំឲ្យក្រសួងការបរទេស និងក្រសួងរតនាគារ រៀបចំបញ្ជីទណ្ឌកម្ម ដែលអាចត្រូវបានបន្ធូរបន្ថយ។
ប្រភពបានប្រាប់ទីភ្នាក់ងារនេះថា ការិយាល័យដាក់ទណ្ឌកម្មឥឡូវនេះ កំពុងរៀបចំសំណើសម្រាប់ការដក ទណ្ឌកម្មលើអង្គភាព និងបុគ្គលមួយចំនួន រួមទាំងមន្ត្រីរាជការរុស្ស៊ីមួយចំនួនផងដែរ។
ទីភ្នាក់ងារនេះ បានបញ្ជាក់ភ្លាមៗថា ពុំមិនច្បាស់ថាតើអ្វីដែលក្រុងវ៉ាស៊ីនតោន អាចស្វែងរកជាពិសេសជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្មណាមួយនោះទេ ហើយក៏មិនប្រាកដដែរថាតើទណ្ឌកម្មរុស្ស៊ីមួយណាដែលរដ្ឋបាលលោក ត្រាំ នឹងពិចារណាថា នឹងដកមុនគេនោះ។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយមុននេះថា ទីក្រុងវ៉ាស៊ីនតោន នឹងមិនដកទណ្ឌកម្មណាមួយលើនឹងរុស្សីឡើយ ប្រសិនបើកិច្ចព្រមព្រៀងដំណោះស្រាយអ៊ុយក្រែន មិនទាន់សម្រេចបាននោះ។