រុស្ស៊ីស្វាគមន៍ប្រមុខរបបយោធាមីយ៉ាន់ម៉ា នៅទីក្រុងមូស្គូ

2025/03/04 05:47:09 pm        59

មេដឹកនាំ និងជាប្រមុខយោធារបស់សហភាពមីយ៉ាន់ម៉ា គឺលោកឧត្តមសេនីយ៍ Min Aung Hlaing នៅថ្ងៃអង្គារ (ទី៤ ខែមីនា) នេះ ត្រូវបានទទួលស្វាគមន៍ដោយមន្ត្រីសន្តិសុខជាន់ខ្ពស់របស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅទីក្រុងមូស្គូ។

សារព័ត៌មាន Izvestia បានរាយការណ៍ថា លោក Sergei Shoigu រដ្ឋមន្ត្រីទទួលបន្ទុកក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី ត្រូវបានឃើញឱបលោកឧត្តមសេនីយ៍ Min Aung Hlaing មុនមានកិច្ចប្រជុំដែលត្រូវបានគ្រោងទុកជាមួយលោក Putin និងក្រសួងការពារជាតិ។

គួរដឹងថា លោកឧត្តមសេនីយ៍ Min Aung Hlaing វ័យ ៦៨ឆ្នាំ កម្រធ្វើដំណើរទៅក្រៅប្រទេសណាស់។ សហភាពមីយ៉ាន់ម៉ា ដែលជាប្រទេសមានប្រជាជនចំនួន ៥៥លាននាក់ បានជួបប្រទះភាពចលាចល ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២១ មក នៅពេលដែលពួកយោធាបានទម្លាក់ការកាន់អំណាចរបស់ម្ចាស់ជ័យលាភីណូបែល និងជាមេដឹកនាំរបស់គណបក្ស NLD គឺលោកស្រី Aung San Suu Kyi។

របបយោធាគ្រោងនឹងរៀបចំការបោះឆ្នោត នៅឆ្នាំ២០២៥ ដែលអ្នករិះគន់បានចំអកថា ជាការរៀបចំបោកប្រាស់ ដើម្បីធ្វើឲ្យឧត្តមសេនីយបន្តកាន់អំណាចតាមរយៈអ្នកតំណាង។

រួមជាមួយប្រទេសចិន រុស្ស៊ីគឺជាអ្នកគាំទ្រយោធារបស់មីយ៉ាន់ម៉ា ហើយមហាអំណាចទាំង២ បានវេតូសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលថ្កោលទោសការរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសនេះ។ សហភាពសូវៀតបានបង្កើតទំនាក់ទំនងជាមួយមីយ៉ាន់ម៉ា នៅពេលដែលប្រទេសនេះទទួលបានឯករាជ្យពីចក្រភពអង់គ្លេស ក្នុងឆ្នាំ១៩៤៨៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am