បែលហ្ស៊ិកចង់បង្កើនការចំណាយលើវិស័យការពារជាតិដល់ ២% នៃ GDP នៅឆ្នាំនេះ

2025/03/05 12:51:14 am        61

ក្រសួងការពារជាតិបែលហ្ស៊ិក នៅថ្ងៃអង្គារ (ទី៤ ខែមីនា) នេះ បានប្រាប់ឲ្យដឹងថា រដ្ឋាភិបាលបែលហ្ស៊ិកមានគោលបំណងពន្លឿនការចំណាយលើវិស័យការពារជាតិចំនួន ៤ពាន់លានអឺរ៉ូ (៤,២ពាន់លានដុល្លារ) ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ដោយបញ្ជាក់ពីសេចក្ដីរាយការណ៍របស់សារព័ត៌មានបែលហ្ស៊ិក De Tijd ដែលដកស្រង់សម្តីរបស់នាយករដ្ឋមន្ត្រីលោក Bart De Wever។

ការបង្កើនឡើងនេះគួរតែនាំឲ្យការចំណាយលើវិស័យការពារជាតិសរុបរបស់ប្រទេសបែលហ្ស៊ិកកើនដល់ ២ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) នៅឆ្នាំនេះ ជាកម្រិតអប្បបរមាដែលបានព្រមព្រៀងគ្នា ក្នុងចំណោមសមាជិកសម្ព័ន្ធមិត្តណាតូ។

អ្នកនាំពាក្យក្រសួង បាននិយាយថា រដ្ឋមន្ត្រីការពារជាតិបែលហ្ស៊ិក លោក Theo Francken នឹងស្នើការដំឡើងនេះ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីបន្ទាប់ នាថ្ងៃសុក្រចុងសប្ដាហ៍នេះ។

រដ្ឋាភិបាលបែលហ្ស៊ិកថ្មី បានលើកឡើងកាលពីខែមុនថា វានឹងឈានដល់កម្រិតនេះត្រឹមឆ្នាំ២០២៩។ ការចំណាយលើវិស័យការពារជាតិបច្ចុប្បន្ន មានកម្រិតប្រហែល ១,៣ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់បែលហ្ស៊ិក ហើយមិនធ្លាប់បានឈានដល់កម្រិត ២ភាគរយ ពីមុនមកទេ។

សារព័ត៌មាន De Tijd បានរាយការណ៍ថា លោក De Wever មានបំណងចង់ឲ្យចំណាយខ្ពស់ជាងនេះទៀត នៅមុនកិច្ចប្រជុំកំពូលរបស់អង្គការណាតូ នាថ្ងៃទី២៤ ខែមិថុនា៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm