ប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរី បាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែល បានវាយប្រហារលើតំបន់ Tartus កាលពីថ្ងៃចន្ទ បន្ទាប់ពីអ្នកឃ្លាំមើលសង្គ្រាម បានរាយការណ៍ពីការបំផ្ទុះ នៅជិតកំពង់ផែរបស់ ទីក្រុងនេះ ហើយកងទ័ពអ៊ីស្រាអែល បានអះអាងថា ខ្លួនបានវាយប្រហារលើ «ទីតាំងយោធា» នៅចុង ខាងជើង។
អ៊ីស្រាអែលបានធ្វើការវាយប្រហារផ្លូវអាកាសរាប់រយដង បន្ទាប់ពីការវាយប្រហារផ្លេកបន្ទោរ បានបណ្តេញលោកប្រធានាធិបតី បាសា អាល់អាសាដ ( Bashar al-Assad) ពីអំណាច នៅក្នុងខែធ្នូ ជាអ្វីដែលខ្លួនបាននិយាយថា ជាកិច្ចប្រឹងប្រែង ដើម្បីការពារគ្រឿងយុទ្ធោបករណ៍ស៊ីរី មិនឲ្យធ្លាក់ទៅក្នុងដៃគូ ប្រជែង។
ទីភ្នាក់ងារព័ត៌មានផ្លូវការ SANA បានរាយការណ៍ថា៖«ការវាយប្រហារតាមអាកាសធ្វើឡើងដោយយន្តហោះរបស់កងទ័ពអ៊ីស្រាអែល ទៅលើតំបន់ជុំវិញទីក្រុង Tartus ដោយមិនមានរបាយការណ៍អំពីការបាត់បង់មនុស្សទេ រហូតមកទល់ពេលនេះ» ។
ទីភ្នាក់ងារនេះ បានបន្ថែមថា៖«ក្រុមការពារស៊ីវិល និងក្រុមជំនាញ កំពុងធ្វើការ ដើម្បីបញ្ជាក់ទីតាំងនៃគោលដៅ»។
ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរី បាននិយាយថា់«ការផ្ទុះគ្រាប់បែកដ៏ខ្លាំងមួយ បានធ្វើឲ្យកក្រើកកំពង់ផែ Tartus» ក្នុងពេលដំណាលគ្នានឹងយន្តហោះ ហោះពីខាងលើនោះ ដោយរាយការណ៍ថា មានផ្សែងហុយចេញពីកន្លែងផ្ទុះនោះ។