តុលាការសម្រេចចោទប្រកាន់មន្ដ្រីយោធា៣នាក់ទាក់ទិនករណីលាក់អាវុធជាច្រើនដើមនៅខេត្តបាត់ដំបង

2021/11/23 04:58:25 pm        838

ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញបានបញ្ចប់ការសាកសួរក្នុងតំណាក់កាលអយ្យការហើយក្នុងសំណុំរឿងលាក់អាវុធជាច្រើនដើមក្នុងខេត្តបាត់ដំបង ហើយនៅថ្ងៃស្អែកចៅក្រមស៊ើបសួរនឹងបន្តនីតិវិធីសួរដេញដោលបន្ត ក្រោយតំណាងអយ្យការបានធ្វើការចោទប្រកាន់។

សំណុំរឿងលាក់អាវុធជាច្រើនដើមក្នុងភូមិសាស្ត្រខេត្តបាត់ដំបង និងឈានដល់មានការឃាត់ខ្លួនមនុស្សមួយចំនួន មានទាំងថ្នាក់ឧត្ដមសេនីយ៍យោធាផងដែរនោះ សមត្ថកិច្ចបានបន្តនីតិវិធីដល់ស្ថាប័នតុលាការហើយ។ បន្ទាប់ពីធ្វើការសាកសួរអស់ជាច្រើនម៉ោងនៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ប្លង់ សុផល ព្រះរាជអជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា តំណាងអយ្យការបានបើកការស៊ើបសួរលើសុំណុំរឿងរបស់ជនត្រូវចោទទាំង៣នាក់ ពីបទ «ជួញដូរ នាំចេញ និងសន្និធិអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច តា មមាត្រា ៤៨៨ និងមាត្រា ២០ នៃក្រមព្រហ្មទណ្ឌ និងច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ »រួចបញ្ជូនទៅចៅក្រមស៊ើបសួរបន្តតាមនីតិវិធី។

ក្រោយការសម្រេចចោទប្រកាន់ពីតំណាងអយ្យការជនត្រូវចោទទាំង៣នាក់ត្រូវបានកម្លាំង កងរាជអាវុធហត្ថ នាំខ្លួនចេញពីសាលាដំបូងរាជធានីភ្នំពេញនៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ដដែល នឹងត្រូវនាំខ្លួនទៅកាន់សាលាដំបូងរាជធានីម្ដងទៀតនៅថ្ងៃស្អែកទី២៤ វិច្ឆិកា ដើម្បីចៅក្រមស៊ើបសួរបន្តនីតិវិធី មុននឹងសម្រេចឃុំខ្លួនបណ្ដោះអាសន្ន ឬមិនឃុំនោះ។

ការនាំខ្លួនជនត្រូវចោទទាំង៣នាក់នាព្រឹកមិញ និងនាំចេញពីតុលាការវិញនារសៀលថ្ងៃដដែលនេះឃើញមានវត្តមានឧត្តមសេនីយ៍យោធាឈ្មោះ អ៊ួន ពិសិដ្ឋ និងបក្ខពួក២នាក់ទៀត ដែលត្រូវបានកម្លាំងកងរាជអាវុធហត្ថដឹកតាមរថយន្ត។

ការចាប់ខ្លួន មនុស្សជា បន្តបន្ទាប់ពាក់ព័ន្ធករណី ជួញដូរ អាវុធ ខុសច្បាប់នេះបានធ្វើ ឡើងកាលពីថ្ងៃទី ១៩ និងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០២១ នៅទីកន្លែងផ្សេងៗគ្នា ដោយ ឧត្តម សេនីយ៍ ត្រីយោធាឈ្មោះ អ៊ួន ពិសិដ្ឋ ភេទ ប្រុស ជាអនុប្រធាន រោង ជាងជួសជុល ចម្រុះចំណុះអគ្គនាយកដ្ឋាន បច្ចេក ទេសម្ភារៈនៃ ក្រសួងការពារជាតិ ត្រូវបានចាប់ខ្លួន នៅមុខភោជនីយដ្ឋានស្យាម ស៊ី ហ្វូត ស្ថិតក្នុង ភូមិចុង កៅស៊ូ សង្កាត់ ស្លរក្រាម ក្រុង សៀមរាប ខេត្តសៀមរាប។ ក្រោយមកសមត្ថកិច្ចក៏បានបន្តឃាត់ខ្លួនមនុស្ស ចំនួន២នាក់ទៀត ដែលជា មន្ត្រី យោធា នៅ ខេត្តបាត់ដំបង មាន ព្រិន្ទបាលឯក វី វិន ហាយ ជាយោធា សឹករងស្រុក ភ្នំ ព្រឹកខេត្តបាត់ដំបងចាប់ខ្លួន កាលពី ថ្ងៃទី ១៩ ខែវិច្ឆិកានៅ ស្រុកកំរៀង ខេត្តបាត់ដំបង  និងអ្នកទី៣ វរសេនីយ ទោ ប៉ុល នី ភេទ ប្រុស មន្ត្រី យោធា នៅអង្គភាព សឹករង ស្រុកកំរៀង ខេត្តបាត់ដំបង ចាប់ខ្លួនកាលពី ថ្ងៃទី ២០ ខែវិច្ឆិកា នៅស្រុកកំរៀង ខេត្តបាត់ដំបង ។

សូមជម្រាបថា កាលពី ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២១ អាវុធជាច្រើន ដើមត្រូវបានប្រជាពលរដ្ឋប្រទះឃើញ និងសមត្ថកិច្ច រកឃើញជា បន្តបន្ទាប់ដែលបាន លាក់ទុក នៅចំណុច ចំការមៀន ស្ថិតក្នុង ក្រុមទី ២ ភូមិអូររំដួល ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដោយមិនទាន់មានការអះអាងថា ជាការលាក់ដើម្បីហេតុផលអ្វីឱ្យប្រកាដនៅឡើយទេ៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ

2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm