រូបភាពវីដេអូឃ្លីបថតបានឃើញរថយន្តជាប់នៅតាមដងផ្លូវរងការជន់លិច ហើយរថយន្តត្រូវបានទឹកហូរនាំយកទៅកាន់សមុទ្រ ក្រោយពីទឹកជំនន់ដ៏គំហក់បានវាយប្រហារកោះ Gran Canaria របស់ប្រទេសអេស្ប៉ាញ កាលពីថ្ងៃចន្ទ ។
ព្យុះភ្លាមៗ បានវាយប្រហារទីក្រុង Telde ធ្វើឲ្យទីក្រុងធ្លាក់ក្នុងស្ថានភាពវឹកវរ ខណៈរថយន្តរាប់សិបគ្រឿងត្រូវបានគេមើលឃើញអណ្តែតនៅតាមផ្លូវ ហើយធ្លាក់ចូលប្រឡាយទឹក ។
ក្រុមអ្នកស្រុក បានរួមកម្លាំងជាមួយសេវាកម្មសង្រ្គោះបន្ទាន់ នៅក្នុងកិច្ចខិតខំរួមគ្នា ដើម្បីបោសសម្អាតភក់ជាប់លើផ្លូវដោយសារភ្លៀងធ្លាក់ខ្លាំង ។
ទីភ្នាក់ងារឧតុនិយមអេស្ប៉ាញ(AEMET) បានចេញសេចក្តីប្រកាសអាសន្នកម្រិតពណ៌លឿង សម្រាប់ប្រជុំកោះ Canary ។
ជាការឆ្លើយតប សាលាក្រុង Telde ជំរុញឲ្យប្រជាពលដ្ឋបន្តស្នាក់នៅក្នុងផ្ទះ ហើយចៀសវៀងការធ្វើដំណើរពុំចាំបាច់ ៕