លោក Hamed al-Zarou ត្រូវបានជួបជុំដោយគ្រួសាររបស់គាត់ដើម្បីទទួលទានអាហារ អំឡុងខែពិសិដ្ឋ Ramadan ជាលើកដំបូងក្នុងរយៈពេលជាង ២៤ឆ្នាំកន្លងមកនេះ ។
លោក Zarou វ័យ ៦៥ឆ្នាំ ស្ថិតនៅក្នុងចំណោមអ្នកទោសប៉ាឡេស្ទីនរាប់រយនាក់ ដែលត្រូវបានដោះលែងនៅក្នុងការដោះដូរជាមួយចំណាប់ថ្នូរអ៊ីស្រាអែលស្លាប់ និងនៅរស់ អំឡុងដំណាក់កាលដំបូងនៃកិច្ចព្រមព្រៀងបទឈប់បាញ់តំបន់ហ្កាហ្សា ។
ផ្ទះបាយ និងតុអាហារ Iftar មមាញឹកខ្លាំង ពេលដែលសមាជិកគ្រួសារលោក Al-Zarou រួមទាំងកូនប្រុស កូនស្រី ភរិយា ៣នាក់ និងចៅ អង្គុយទទួលទានអាហារ Iftar ជុំគ្នាជាលើកដំបូងអំឡុងពិធីបុណ្យ Ramadan ។
គួរឲ្យដឹងថា លោក Al-Zarou ដែលជាមេដឹកនាំម្នាក់នៅក្នុងកងពលតូចទុក្ករបុគ្គល al-Aqsa ជាខ្សែបណ្តាញរបស់ក្រុម Fatah គឺជាចលនាជាតិរំដោះជនប៉ាឡេស្ទីន ត្រូវបានចាប់ខ្លួនកាលពីឆ្នាំ ២០០២ ហើយត្រូវបានតុលាការអ៊ីស្រាអែល កាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៣៥ឆ្នាំ ។
សមាជិកគ្រួសាររបស់លោកមានគ្នាជាង ៧០នាក់ បានជួបជុំគ្នាទទួលទានអាហារ Makloubaដែលជាមុខម្ហូបដ៏ពេញនិយមមួយរបស់ជនប៉ាឡេស្ទីននៅផ្ទះរបស់លោក ស្ថិតក្នុងទីក្រុង Hebron តំបន់វ៉េសប៊ែង កាលពីថ្ងៃសៅរ៍ ៕