ក្នុងមន្ទីរពិសោធន៍របស់ខ្លួន នៅទីក្រុង Giza ក្រុមហ៊ុនឱសថ Eva Pharma របស់អេហ្ស៊ីប បានផលិតឱសថអាំងស៊ុយលីនក្នុងស្រុក ដើម្បីធានាដល់តម្លៃទាបជាងមុនសម្រាប់អ្នកជំងឺទឹកនោមផ្អែម នៅប្រទេសអេហ្ស៊ីប ។ នេះបើយោងតាមការអះអាងរបស់អគ្គនាយកក្រុមហ៊ុនលោក Abraham Wagih ។
លោក Abraham និយាយថា ពួកយើងបានចាប់ផ្តើមផលិតក្រោមស្លាកឈ្មោះថ្នាំពេទ្យ “Glargivin”ដែលដូចគ្នាបេះបិទនឹងផលិតផលដើម ។
លោកបន្តថា រឿងសំខាន់ទី ២ដែលពួកយើងជួយអ្នកជំងឺ ក្រៅពីកាត់បន្ថយតម្លៃផលិតផល គឺនិរន្តរភាពនៃការផ្គត់ផ្គង់ ដោយសារវាត្រូវបានផលិតក្នុងស្រុក ដូច្នេះហើយមាននូវនិរន្តរភាពនៅក្នុងសារពើភ័ណ្ឌ និងផលិតកម្ម មិនត្រឹមតែសម្រាប់អេហ្ស៊ីបមួយប៉ុណ្ណោះទេ ប៉ុន្តែវានឹងជួយឲ្យពួកយើងអាចនាំចេញទៅកាន់បណ្តាប្រទេសជាង ៥៦ផងដែរ ។
យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលអេហ្ស៊ីប បានឲ្យដឹងថា កាលពីខែធ្នូ ឆ្នាំ ២០២៤ អាជ្ញាធរឱសថអេហ្ស៊ីប បានអនុម័តការប្រើប្រាស់ថ្នាំពេទ្យ Glarvigin ដោយដាក់វាឲ្យប្រើប្រាស់នៅក្នុងប្រទេសអេហ្ស៊ីប និងរំពឹងថា វានឹងអាចនាំចេញទៅកាន់ប្រទេសជាច្រើននៅទូទាំងអាហ្វ្រិក ។
សេចក្តីថ្លែងការណ៍បានពន្យល់ថា ថ្នាំពេទ្យ Glarvigin គឺជាស្លាកយីហោឈ្មោះថ្នាំទី ២ដែលត្រូវបានផលិតដោយក្រុមហ៊ុនឱសថ Eli Lilly ៕