អ្នកជំនាញខ្សែសង្វាក់ផ្គត់ផ្គង់ និយាយនៅថ្ងៃអង្គារនេះថា សណ្តាប់ធ្នាប់ពិភពលោក បានផ្លាស់ប្តូរហើយ ពេលដែលចិនបានសងសឹកភ្លាមៗប្រឆាំងនឹងការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក ដោយពួកគេប្រកាសការដំឡើងពន្ធ ១០-១៥ភាគរយលើការទារពន្ធនាំចូលផលិតផលកសិកម្ម និងទំនិញសហរដ្ឋអាមេរិក ធ្វើឲ្យក្រុមហ៊ុនអាមេរិកចំនួន ២៥ក្រុមហ៊ុន ស្ថិតក្រោមការរឹតត្បិតការនាំចេញ និងការវិនិយោគទុន ដោយផ្អែកលើមូលដ្ឋានសន្តិសុខជាតិ ។
លោក Cameron Johnson គឺជាអ្នកជំនាញខ្សែសង្វាក់ផ្គត់ផ្គង់ និងជាដៃគូជាន់ខ្ពស់នៅក្រុមហ៊ុន Tidalwave Solutions និយាយថា សណ្តាប់ធ្លាប់ពិភពលោកកាលពីថ្ងៃម្សិលមិញ មិនមែនជាសណ្តាប់ធ្លាប់ពិភពលោកនៅថ្ងៃនេះនោះទេ ជាមួយនឹងវិធានការរបស់សហរដ្ឋអាមេរិក ជាពិសេសការដំឡើងពន្ធប្រឆាំងចិន និងការប្រឈមដាក់គ្នាជាមួយអ៊ុយក្រែន ។
លោកនិយាយថា អ្វីដែលពួកយើងកំពុងមើលឃើញ គឺពិតជាការផ្លាស់ប្តូរជាមូលដ្ឋានលើសណ្ឋាប់ធ្លាប់ថ្មី ។ ពួកយើងពិតជាមិនយល់ទាល់តែសោះចំពោះអ្វីកើតឡើងនៅពេលនោះ ។ ឧទាហរណ៍ អឺរ៉ុបនឹងព្យាយាមខិតជិតចិន និងសម្ព័ន្ធមិត្តផ្សេងទៀតរបស់សហរដ្ឋអាមេរិក ដូចជាជប៉ុន និងអូស្រ្តាលី ។ ចិននឹងព្យាយាមខិតជិតផងដែរសម្ព័ន្ធទាំងអស់នោះ តាមរយៈការផ្តល់ទីផ្សាររបស់ខ្លួន ប៉ុន្តែផលិតផលផងដែរ ។
ក្រសួងហិរញ្ញវត្ថុចិន បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍ថា ទីក្រុងប៉េកាំង នឹងដំឡើងពន្ធ ១៥ភាគរយបន្ថែមទៀតលើផលិតផលមាន់ ស្រូវសាលី ពោត និងកប្បាសរបស់សហរដ្ឋអាមេរិក ហើយនិងទារពន្ធ ១០ភាគរយបន្ថែមទៀតលើសណ្តែកសៀង សាច់ជ្រូក សាច់គោ ផលិតផលក្នុងទឹក ផ្លែឈើ និងបន្លែ ហើយនិងការនាំចូលទឹកដោះគោរបស់សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី ១០ ខែមីនាខាងមុខនេះតទៅ ៕


