ឆ្មាំល្បាតឆ្នេរអេស្ប៉ាញ បានជួយសង្រ្គោះជនអន្តោប្រវេសេន៍ ៥៧នាក់ នៅជិតប្រជុំកោះ Canary កាលពីយប់ថ្ងៃចន្ទ ហើយនិងបានបញ្ជូនពួកគេទៅកាន់កំពង់ផែ Arguineguin ស្ថិតលើកោះ Gran Canaria ។
ក្រុមកាកបាទក្រហម និយាយថា នៅក្នុងចំណោមពួកគេគឺជាអនីតិជន និងស្រ្តី ២នាក់ ។
គួរឲ្យដឹងថា កោះចំនួន ៧របស់អេស្ប៉ាញ ស្ថិតនៅជិតតំបន់ឆ្នេរភាគពាយ័ព្យមហាសមុទ្រអាត្លង់ទិករបស់អាហ្វ្រិក កំពុងជួបការលំបាកក្នុងការទប់ទល់ការហក់ឡើងខ្ពន់ចំនួនមកដល់របស់ជនអន្តោប្រវេសន៍ខុសពីប្រក្រតី ដែលភាគច្រើននៃពួកគេមកពីប្រទេសម៉ាលី សេណេហ្គាល់ និងប្រទេសម៉ារ៉ុក ។
យោងតាមទិន្នន័យពីក្រសួងមហាផ្ទៃអេស្ប៉ាញ បានឲ្យដឹងថា ប្រជុំកោះ Canary បានមើលឃើញចំនួនការមកដល់របស់ជនអន្តោប្រវេសន៍ខ្ពស់បំផុតប្រចាំឆ្នាំសម្រាប់រយៈពេល ២ឆ្នាំជាប់ៗគ្នា ក្នុងនោះជនអន្តោប្រវេសន៍ ៤៦.៨៤៣នាក់ បានធ្វើមកដល់ក្នុងឆ្នាំ ២០២៤ ។
ទិន្នន័យចុងក្រោយរបស់ក្រសួងមហាផ្ទៃអេស្ប៉ាញ បង្ហាញទៀតថា ជនអន្តោប្រវេសន៍យ៉ាងហោច ៨.១០៧នាក់ បានធ្វើដំណើរមកដល់ប្រជុំកោះ Canary ក្នុងឆ្នាំ ២០២៥នេះ ៕