សមាជិកសភាបក្សប្រឆាំង នៅស៊ែប៊ី គប់គ្រាប់ផ្សែង ក្នុងសភា

2025/03/04 07:28:29 pm        25

ការផ្សាយផ្ទាល់មួយ បានបង្ហាញឲ្យឃើញថា តំណាងរាស្ត្ររបស់ក្រុមប្រឆាំង នៅប្រទេសស៊ែប៊ី បានគប់គ្រាប់បែកផ្សែង និងឧស្ម័នបង្ហូរទឹកភ្នែក នៅខាងក្នុងរដ្ឋសភា នាថ្ងៃអង្គារ (ទី៤ ខែមីនា) នេះ ដែលជាការបង្ហាញការប្រឆាំង ចំពោះគោលនយោបាយរបស់រដ្ឋាភិបាល និងការគាំទ្រដល់និស្សិតដែលកំពុងតវ៉ា។

បាតុកម្មបង្កឡើងដោយការបាក់ដំបូលស្ថានីយ៍រថភ្លើងដែលបានសម្លាប់មនុស្ស ១៥នាក់ កាលពី ៤ខែមុខ បានក្លាយទៅជាការគំរាមកំហែងដ៏ធំបំផុត ចំពោះរដ្ឋាភិបាលស៊ែប៊ី។

អំឡុងសម័យប្រជុំសភា បន្ទាប់ពីក្រុមចម្រុះដែលកំពុងកាន់អំណាចដឹកនាំដោយគណបក្សស៊ែប៊ីជឿនលឿន (SNS) បានអនុម័តរបៀបវារៈ អ្នកនយោបាយប្រឆាំងមួយចំនួន បានរត់ចេញពីកៅអីរបស់ពួកគេឆ្ពោះទៅកាន់ប្រធានសភា ហើយបានប៉ះទង្គិចជាមួយសន្តិសុខ។

អ្នកផ្សេងទៀតបានគប់គ្រាប់បែកផ្សែង និងឧស្ម័នបង្ហូរទឹកភ្នែក ដោយការផ្សាយផ្ទាល់របស់ទូរទស្សន៍ បានបង្ហាញឲ្យឃើញពីផ្សែងពណ៌ខ្មៅ និងផ្កាឈូក ហុយទ្រលោមនៅខាងក្នុងអគាររដ្ឋសភា។

ប្រធានសភា លោកស្រី Ana Brnabic បាននិយាយថា សមាជិកសភា ២នាក់ បានរងរបួស ដោយម្នាក់ឈ្មោះ Jasmina Obradovic មកពីគណបក្ស SNS បានសន្លប់ដោយសាររងរបួសក្បាល ហើយកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ហើយលោកស្រីបានប្រាប់អង្គប្រជុំថា៖ «សភានឹងបន្តធ្វើការ និងការពារប្រទេសស៊ែប៊ី»។

នៅថ្ងៃអង្គារនេះ សភាគ្រោងអនុម័តច្បាប់បង្កើនមូលនិធិ សម្រាប់សាកលវិទ្យាល័យ ជាការទាមទារដ៏ធំមួយរបស់និស្សិតដែលរារាំងមិនឲ្យចូលមហាវិទ្យាល័យ ចាប់តាំងពីខែធ្នូឆ្នាំមុន។ សភាក៏ត្រូវទទួលដឹងផងដែរនូវការលាលែងពីតំណែងរបស់នាយករដ្ឋមន្ត្រី លោក Milos Vucevic។ ប៉ុន្តែបញ្ហាផ្សេងទៀតដែលដាក់ក្នុងរបៀបវារៈដោយរដ្ឋាភិបាលចម្រុះ បានធ្វើឲ្យគណបក្សប្រឆាំងខឹងសម្បា៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am