កម្ពុជា-កូរ៉េ ចុះអនុស្សរណៈយោគយល់គ្នា ពង្រឹងអភិវឌ្ឍវិស័យធានារ៉ាប់រងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន

2025/03/05 03:03:15 am        121

ភ្នំពេញ ៖ និយ័តករធានារ៉ាប់រងកម្ពុជា និងវិទ្យាស្ថានអភិវឌ្ឍន៍ធានារ៉ាប់រងកូរ៉េ ចុះអនុស្សរណៈនៃការយោគយល់គ្នា ពង្រឹងកិច្ចសហប្រតិបត្តិ- ការ តាមរយៈការចែករំលែកបទពិសោធន៍ និងជំនាញបច្ចេកទេស ដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង និងការអភិវឌ្ឍវិស័យធានា រ៉ាប់រងប្រទេសទាំងពីរ។

​ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា (IRC) និងលោក Chang-Eon Heo ប្រធាន និងជានាយក ប្រតិបត្តិនៃវិទ្យាស្ថានអភិវឌ្ឍន៍ធានារ៉ាប់រងកូរ៉េ (KIDI) នៅល្ងាចថ្ងៃទី ៤ ខែ មីនា ឆ្នាំ២០២៥ នេះ បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា នៅទីស្តីការអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ក្រោមអធិបតីភាព ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមប្រឹក្សានៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ នៃព្រះរាជាណាចក្រកម្ពុជា និងលោក So-Young Kim អនុប្រធាននៃគណៈកម្មការសេវាហិរញ្ញវត្ថុ នៃសាធារណរដ្ឋកូរ៉េ។

អនុស្សរណៈនៃការយោគយល់គ្នានេះ រៀបចំឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ តាមរយៈការចែករំលែកបទ ពិសោធន៍ និងជំនាញបច្ចេកទេស ដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង និងអភិវឌ្ឍវិស័យធានារ៉ាប់រងទាំងក្នុងប្រទេសកូរ៉េ និង ព្រះរាជាណាចក្រកម្ពុជាក្នុងក្របខណ្ឌរួមមាន៖ ការបំពេញទស្សនកិច្ចសិក្សារវាងប្រទេសទាំងពីរ, ការរៀបចំកម្មវិធីផ្សេងៗដូចជា សិក្ខាសាលា វេទិកា និងកម្មវិធីបណ្តុះបណ្តាលក្នុងវិស័យ, ការចែករំលែកព័ត៌មានពាក់ព័ន្ធនឹងវិស័យធានារ៉ាប់រង ជាពិសេសលើការគ្រប់ គ្រងស្ថិតិធានារ៉ាប់រង និងការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាធានារ៉ាប់រង, និងការបំពេញកិច្ចការផ្សេងទៀត តាមការព្រមព្រៀងរបស់ភាគីទាំង សងខាង។

ឯកឧត្តម ប៊ូ ច័ន្ទភីរូ ថ្លែងឱ្យដឹងថា ជុំវិញវិស័យធានារ៉ាប់រងនេះ បច្ចុប្បន្នកម្ពុជាមានក្រុមហ៊ុនធានារ៉ាប់រងចំនួន ៤០ បានកំពុង ប្រតិបត្តិការរួមមាន៖ ក្រុមហ៊ុនធានារ៉ាប់រងទូទៅ មានចំនួន ១៨, ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ចំនួន ១៤, ក្រុមហ៊ុនធានារ៉ាប់រង ខ្នាតតូចចំនួន ៧, និងក្រុមហ៊ុនធានារ៉ាប់រងបន្តចំនួន ១ ដោយក្រុមហ៊ុនទាំងនោះបានកំពុងប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា។ នៅឆ្នាំ២០២៤, ទីផ្សារធានារ៉ាប់រងកម្ពុជាបានកើនឡើង ៨ ភាគរយ ឈានដល់ប្រហែល ៣៧០ លានដុល្លារ នៃបុព្វលាភធានារ៉ាប់រង សរុប ដែលមានទ្រព្យសម្បត្តិសរុបជាង ១,២ ពាន់លានដុល្លារអាមេរិក។

ឯកឧត្តម បន្តថា ជុំវិញកំណើននេះ វិស័យធានារ៉ាប់រងនៅកម្ពុជាបានរួមចំណែកដល់សេដ្ឋកិច្ចក្នុងអត្រា ១,១៧ ភាគរយ និង មានដង់ស៊ីតេ ២០,៧២ ដុល្លារអាមេរិក សម្រាប់មនុស្សម្នាក់ក្នុងឆ្នាំ២០២៤ ។ សូចនាករទាំងនេះបង្ហាញថា ទីផ្សារធានារ៉ាប់រងរបស់ កម្ពុជានៅមានសក្តានុពលធំធេង បើធៀបនឹងប្រទេសដទៃទៀតនៅក្នុងតំបន់។ បញ្ហានេះ IRC មានចក្ខុវិស័យច្បាស់លាស់ ក្នុងការ បង្កើតមូលធនកម្មសក្តានុពល តាមរយៈការកែលម្អជាបន្តបន្ទាប់នូវសមត្ថភាពគ្រប់គ្រង ដើម្បីជំរុញកំណើនទីផ្សារប្រកបដោយ និរន្តរភាព៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm