សម្តេច ម៉ែន សំអន ស្នើបង្កើនចំនួនស្ត្រីនៅតាមអង្គភាពចំណុះ ក្រសួងផែនការ

2025/03/05 03:07:08 am        97

ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី៤ ខែមីនានេះ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត បានអញ្ជើញក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ និងប្រកាសសមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នៅក្រសួងផនការ ហើយក្នុងពិធីនេះដែរ សម្តេច ម៉ែន សំអន បានស្នើក្រសួងផែនការបង្កើនចំនួនស្ត្រីតាមអង្គភាពនានាក្រោមឱវាទក្រសួង។

​សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងនាមជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានមានប្រសាសន៍ថា ក្រសួងផែនការមានតួនាទីច្រើន ក្នុងការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ការរៀបចំកម្មវិធីវិនិយោគសាធារណៈ យុទ្ធសាស្ត្រជាតិកាត់បន្ថយភាពក្រីក្រ ការងារអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ការប្រមូលចងក្រងនិងវិភាគទិន្នន័យស្ថិតិសេដ្ឋកិច្ចនិងប្រជាជន ការតាមដានអត្រាកំណើនសេដ្ឋកិច្ចជាតិនិងអតិផរណា ដែលជាការងារជំនាញស្មុគស្មាញ និងផែនការយុទ្ធសាស្ត្រសម្រាប់ការចាកចេញរបស់ប្រទេសកម្ពុជា ពីក្រុមប្រទេសអភិវឌ្ឍតិចតួចជាដើម ដែលការងារនេះ ទាមទារសមត្ថភាពខ្ពស់ និងឆន្ទៈការងារហ្មត់ចត់ អត់ធ្មត់ និងមានការថ្លឹងថ្លែងគ្រប់ជ្រុងជ្រោយ។ 

ដើម្បីជំរុញអភិវឌ្ឍផែនការជាយុទ្ធសាស្ត្រនេះ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានជំរុញឲ្យក្រសួងផែនការបង្កើនចំនួនស្ត្រីជាថ្នាក់ដឹកនាំ នៅតាមអង្គភាពនានាចំណុះឲ្យក្រសួងផែនការ ខណៈវត្តមាននិងការរួមចំណែកទទួលខុសត្រូវរបស់ស្ត្រីនៅក្នុងការងារប្រមូលចងក្រងនិងវិភាគទិន្នន័យស្ថិតិ និងការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ គឺជាការចាំបាច់មិនអាចខ្វះបាន ហើយកិច្ចការនេះក៏ស្របទៅនឹងគោលដៅជាយុទ្ធសាស្ត្ររបស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ផងដែរ។

ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការថ្លែងថា ខួបអនុស្សាវរីយ៍លើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ប្រារព្វក្រោមប្រធានបទ "សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តីនិងក្មេងស្រីគ្រប់រូប" តាមរយៈទិវាអន្តរជាតិនេះ ក្រសួងផែនការ បានផ្តល់ការលើកទឹកចិត្តមន្ត្រីជាស្ត្រីតាមរយៈការ ផ្តល់ការបណ្តុះបណ្តាល អភិវឌ្ឍន៍ជំនាញ បើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពជាច្រើនទាំងលើផ្នែកបច្ចេកទេស ក្នុងប្រទេស និងទៅក្រៅប្រទេស និងបានបញ្ជូនមន្ត្រីជាស្ត្រីទៅបន្តសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិត សំដៅបង្កើនធនធានស្ត្រីចូលរួមរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ។

អត្ថបទ ស៊ុម សុខជា


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm