តម្លៃសាំងនៅអាមេរិក នឹងឡើងថ្លៃខ្លាំង ខណៈសង្រ្គាមពន្ធរបស់លោក Trump ចាប់ផ្តើម

2025/03/05 09:52:33 am        322

យោងតាមក្រុមពាណិជ្ជករ និងអ្នកវិភាគបានឱ្យដឹងថា តម្លៃប្រេងសាំងលក់រាយរបស់សហរដ្ឋអាមេរិក នឹងកើនឡើងខ្ពស់ខ្លាំងក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ ដោយសារតែការដំឡើងពន្ធថ្មីដែលបានបង្កជាសង្រ្គាមពាណិជ្ជកម្មដោយរដ្ឋបាលលោកប្រធានាធិបតី Donald Trump រួមចំណែកបង្កើនតម្លៃនៃការនាំចូលថាមពល។

ចក្ខុវិស័យនេះគូសបញ្ជាក់ពីផលវិបាកដែលមិននឹកស្មានដល់នៃគោលនយោបាយពាណិជ្ជកម្មគាំពារនិយមរបស់លោក Trump ដែលមានបំណងជំរុញសេដ្ឋកិច្ចអាមេរិក ប៉ុន្តែអាចនាំឱ្យមានការចំណាយកាន់តែធំជាងមុនសម្រាប់អ្នកប្រើប្រាស់។

ពន្ធ ២៥% លើការនាំចូលទាំងអស់ពីម៉ិកស៊ិក ពន្ធ ១០% លើថាមពលកាណាដា និងពន្ធទ្វេដងលើទំនិញចិនដល់ ២០% បានចូលជាធរមានកាលពីថ្ងៃអង្គារ ០៤ មីនា ខណៈរដ្ឋបាលលោក Trump ក៏បានដាក់ពន្ធ ២៥% លើការនាំចូលផ្សេងទៀតទាំងអស់របស់កាណាដាផងដែរ។

នោះបានបង្កឱ្យមានកំណើនតម្លៃប្រេងសាំងលក់ដុំរួចទៅហើយនៅភាគឦសានសហរដ្ឋអាមេរិក ដែលជាតំបន់ដែលពឹងផ្អែកខ្លាំងលើការនាំចេញប្រេងសាំង ឥន្ធនៈកម្ដៅ និងម៉ាស៊ូតរបស់កាណាដា នេះបើយោងតាមស្ថាប័នចែកចាយប្រេងឥន្ធនៈ TACenergy។ អ្នកជំនាញផ្នែកប្រេងលក់រាយព្រមានថា កំណើនតម្លៃនោះនឹងចាប់ផ្តើមតម្រង់ទៅកាន់ប្រេងសាំងរបស់តំបន់ New England របស់អាមេរិក ក្នុងពេលឆាប់ៗនេះ ហើយអាចបន្ថែមពី ២០ ទៅ ៤០សេនក្នុងមួយហ្គាឡុង៕


អត្ថបទដែលទាក់ទង

មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន
2026/07/23 04:53:03 pm        1
រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

2026/07/23 04:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am