ភាគហ៊ុនសកលបន្តធ្លាក់ចុះ ខណៈលោកTrump បន្តនយោបាយដំឡើងពន្ធរបស់សហរដ្ឋអាមេរិក

2025/03/05 05:00:32 pm        310

ទីផ្សារភាគហ៊ុនសកលបន្តស្ថិតក្នុងស្ថានភាពអាប់អួកាលពីថ្ងៃអង្គារ ៤ មីនា ក្រោយដាំក្បាលចុះកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ខណៈប្រទេសចិន ម៉ិកស៊ិក និងកាណាដា បានវាយបកវិញចំពោះការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក ហើយក្ដីបារម្ភបានកើនឡើងថា អឺរ៉ុបអាចជាគោលដៅបន្ទាប់របស់លោកប្រធានាធិបតី Donald Trump ក្នុងសង្គ្រាមពាណិជ្ជកម្មពិភពលោកដែលកំពុងកើនឡើង។

ភាគហ៊ុនរបស់ Wall Street បានធ្លាក់ចុះសម្រាប់វគ្គទីពីរជាប់ៗគ្នា ខណៈផ្សារហ៊ុនអឺរ៉ុបបានបិទទ្វារយ៉ាងគំហុក ស្របពេលមានការព្រួយបារម្ភថា ជម្លោះពាណិជ្ជកម្មអូសបន្លាយអាចនឹងធ្វើឱ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ។

ភាគហ៊ុនរបស់ Frankfurt របស់អាល្លឺម៉ង់បានធ្លាក់ចុះជាង ៣,៥%សម្រាប់វគ្គជួញដូរដ៏អាក្រក់បំផុតរបស់ខ្លួនក្នុងរយៈពេលជិត៣ ឆ្នាំ ខណៈភាគហ៊ុន London Stock Exchange ធ្លាក់ចុះ ១,៣ % ហើយ Paris stock exchange បានធ្លាក់ចុះ ១,៩%។

អ្នកចាញ់ដ៏ធំបំផុតនៅក្នុងក្រុមហ៊ុនសម្ភារៈវិទ្យាសាស្ត្រ Dow ដែលរួមទាំង Boeing ផងដែរ បានធ្លាក់ចុះ៦,៦% ភាគហ៊ុន 3Mធ្លាក់ជិត ៥ % និងក្រុមហ៊ុនAmerican Express បានធ្លាក់ចុះ ៤,១%។

លោក Konstantin Oldenburger អ្នកវិភាគនៅក្រុមហ៊ុនទីផ្សារ CMC Markets បាននិយាយថា សំឡេងនៃការរំខានពាណិជ្ជកម្មកំពុងកើនឡើងកាន់តែខ្លាំង ហើយកាន់តែពិបាកក្នុងការព្រងើយកន្តើយ ទោះលោក Trump មិនទាន់ដំឡើងពន្ធផ្ទាល់ណាមួយលើអាល្លឺម៉ង់ ឬសហភាពអឺរ៉ុបក៏ដោយ។

ជាមួយគ្នានោះសទស្សន៍ភាគហ៊ុន Nikkei 225 របស់ជប៉ុន បានធ្លាក់ចុះ១,២០% ខណៈសទស្សន៍ភាគហ៊ុន Topix បានធ្លាក់ចុះ០,៧១%។

សទស្សន៍ភាគហ៊ុន Kospi របស់កូរ៉េខាខងត្បូង បានធ្លាក់ចុះ០,១៥% ចំណែកឯសទស្សន៍ភាគហ៊ុន Kosdaq បានធ្លាក់ចុះ០,៨១%។ រីឯសន្ទស្សន៍ភាគហ៊ុន Hang Seng របស់ទីក្រុង ហុងកុង បានធ្លាក់ចុះ០,១៦%៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm