ក្រុមសមាជិកសភាស្ត្រីនៃគណបក្សប្រជាធិបតេយ្យរាប់សិបនាក់បានទៅដល់បន្ទប់សភាដោយពាក់អាវពណ៌ផ្កាឈូក ជាសារប្រឆាំងនឹងគណបក្សសាធារណរដ្ឋ និងលោកប្រធានាធិបតី Trump ។

តំណាងរាស្ត្រលោកស្រី Teresa Leger Fernández ដែលដឹកនាំការប្រជុំសភាស្ត្រីបក្សប្រជាធិបតេយ្យមានសមាជិក ៩៦ រូប បានពន្យល់ប្រាប់ទស្សនាវដ្តី Time ថា ពណ៌ផ្កាឈូកគឺ "ជាសញ្ញានៃការតវ៉ារបស់យើងចំពោះគោលនយោបាយរបស់លោក Trump ដែលជះឥទ្ធិពលអវិជ្ជមានដល់ស្ត្រី និងគ្រួសារ"។

លោកស្រីបានប្រាប់អ្នកសារព័ត៌មានថា "ពណ៌ផ្កាឈូកគឺជាពណ៌នៃអំណាច និងការតវ៉ា" ។ ដល់ពេលដែលត្រូវវាយបកប្រឆាំងលោកTrump ហើយ។ ក្រុមស្ត្រីធ្លាប់បានពាក់ពណ៌ផ្កាឈូកប្រឆាំងនឹងលោក Trump កាលពីកន្លងទៅ ហើយយើងនឹងធ្វើម្តងទៀត។

ស្ត្រីជាសមាជិកសភាប្រជាធិបតេយ្យ កន្លងមក បានពាក់ពណ៌សពីរដងក្នុងសុន្ទរកថាសំខាន់ៗចំនួនពីរក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោក Trump ក្នុងការងក់ក្បាលចំពោះអ្នកបោះឆ្នោត ដែលបានតស៊ូដើម្បីសិទ្ធិបោះឆ្នោតរបស់ស្ត្រី។
អ្នកតំណាងរាស្ត្រមកពីរដ្ឋ New Mexico រូបនេះបានលើកឡើងពីបញ្ហាជាច្រើនជាមួយរដ្ឋបាលលោក Trump ដោយលើកហេតុផលថា គោលនយោបាយរបស់ប្រធានាធិបតីកំពុងជះឥទ្ធិពលអវិជ្ជមានដល់ស្ត្រី ជាពិសេសអ្នកដែលមកពីមជ្ឈដ្ឋានវណ្ណៈកម្មករ៕