ថ្លែងក្នុងពិធីសម្ពោធស្ពានមិត្តភាពកម្ពុជា-ចិន(ស្ទឹងត្រង់-ក្រូចឆ្មារ) ឬ ស្ពានភ្ជាប់និស្ស័យ និងបើកការដ្ឋា នសាងសង់ផ្លូវជាតិលេខ 71C នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ដោយបង្ហាញនូវការហួសចិត្តចំពោះទណ្ឌិត សម រង្ស៊ី ដែល បានលើកឡើងថា នឹងស្នើឱ្យអាម៉េរិកដកសញ្ជាតិពលរដ្ឋខ្មែរណា ដែលគាំទ្រគណបក្សប្រជាជនកម្ពុជា ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍បន្ត ដោយអំពាវនាវដល់ពលរដ្ឋខ្មែរដែលកំពុងរស់នៅ អាម៉េរិកធ្វើបាតុកម្មទៅសួរសភាអាម៉េរិកថា តើវាអាចទៅរួចដែរ ឬ ទេ ក្នុងករណីពលរដ្ឋណាម្នាក់គាំទ្រគណបក្សប្រជាជនកម្ពុជា នឹងត្រូវដកចេញពីសញ្ជាតិអាម៉េរិកនោះ?
ក្នុងពិធីនេះដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ដោយប្ដេជ្ញាថា នឹងការពារសន្តិភាពដែលរកបានដោយកម្រឱ្យខាងតែបាន ដើម្បីពលរដ្ឋ និងការរីកចម្រើនរបស់កម្ពុជា។
សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានកត់សម្គាល់ផងដែរថា ប្រសិនបើកម្ពុជាមិនមានរដ្ឋប្រ ហារនៅឆ្នាំ១៩៧០ទេនោះ នោះកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចព្រះ នរោត្ដម សីហនុ ព្រះបរមរតន កោដ្ឋ មិនដឹងជារីកចម្រើនដល់កម្រិតណានោះទេ។ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់បន្ថែមថា សមត្ថភាពកសាងនៅសម័យសង្គមរាស្ត្រនិយម គឺអស្ចារ្យណាស់៕ ដោយ៖ គង់ ឌិន