ទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅរដ្ឋធានីឥណ្ឌូនេស៊ី បង្ខំឱ្យមនុស្សរាប់ពាន់នាក់ត្រូវជម្លៀសខ្លួន

2025/03/05 06:03:26 pm        420

ក្រុមមន្ត្រីបាននិយាយថា មនុស្សរាប់ពាន់នាក់ ត្រូវបានជម្លៀសចេញនៅក្នុងរដ្ឋធានីហ្សាកាតា របស់ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃអង្គារ (០៤ មីនា) បន្ទាប់ពីទឹកជំនន់ដ៏ធ្ងន់ធ្ងរបានលេបត្របាក់តំបន់នេះ ជាមួយនឹងភ្លៀងធ្លាក់ខ្លាំង ដែលរំពឹងថានឹងបន្តរហូតដល់សប្តាហ៍ក្រោយ។

ទីភ្នាក់ងារគ្រោះមហន្តរាយរបស់ប្រទេសនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ភ្លៀងធ្លាក់ខ្លាំងចាប់តាំងពីថ្ងៃចន្ទសប្ដាហ៍នេះមក បានបង្កឱ្យមានទឹកជំនន់កម្ពស់រហូតដល់ ៣ម៉ែត្រ ទាំងនៅក្នុង និងជុំវិញទីក្រុងហ្សាកាតា ដោយបានបិទផ្លូវមួយចំនួន និងបានជន់លិចលំនៅឋានជាង ១.០០០ខ្នង និងរថយន្តជាច្រើនគ្រឿង។

អភិបាលក្រុងហ្សាកាតា លោក Pramono Anung បានបង្កើនការប្រកាសអាសន្ននដល់កម្រិតខ្ពស់បំផុតទីពីរនៃដំណាក់កាលធ្ងន់ធ្ងរខ្លាំង ដោយអំពាវនាវដល់រដ្ឋាភិបាលក្នុងតំបន់ឱ្យដំណើរការម៉ាស៊ីនបូមទឹក ដើម្បីបូមទឹកចេញពីតំបន់ជន់លិច និងអនុវត្តការកែតម្រូវផ្នែកអាកាសធាតុ ដែលជាធម្មតារួមបញ្ចូលទាំងការបាញ់ផ្សែងអំបិលចូលទៅក្នុងពពកឱ្យបង្កជាភ្លៀងមុនពេលធ្លាក់ដល់ដី ដើម្បីបញ្ចៀសភ្លៀងធ្លាក់ខ្លាំងយ៉ាងគំហុក។

ទីភ្នាក់ងារអាកាសធាតុព្រមានថា ភ្លៀងធ្លាក់ខ្លាំងត្រូវបានព្យាករថានឹងវាយប្រហាររដ្ឋធានីឥណ្ឌូនេស៊ីមួយនេះ និងទីក្រុងជុំវិញនោះរហូតដល់ថ្ងៃទី១១ ខែមីនា។ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចឥណ្ឌូនេស៊ី បានប្រកាសថា រដ្ឋាភិបាលបានចាប់ផ្តើមសាងសង់ជម្រកបណ្តោះអាសន្ន និងចែកចាយស្បៀងអាហារ សម្លៀកបំពាក់ និងថ្នាំពេទ្យសម្រាប់អ្នកដែលត្រូវបានជម្លៀសក្នុងគ្រោះធម្មជាតិនេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        179
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        166
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        166

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm