មន្រ្តីទូតនានានៅកម្ពុជាកោតសរសើរសមិទ្ធផលថ្មីព្រលានយន្តហោះអន្តរជាតិតេជោ ខ្នាត4F របស់កម្ពុជា

2025/03/05 06:07:04 pm        423

កណ្តាល៖ មន្រ្តីជាន់ខ្ពស់នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) បានឲ្យដឹងថា មក​ដល់ពេលនេះ ស្ទើរតែគ្រប់អគ្គរដ្ឋទូតប្រចាំប្រទេសកម្ពុជាបានមកបំពេញទស្សនកិច្ចនៅ​អាកាស​យានដ្ឋានអន្តរជាតិតេជោ ដែលគ្រោងនឹងបើកដំណើរការជាផ្លូវការនៅក្នុងខែកក្កដា ឆ្នាំ​២០២៥​ខាងមុខនេះ។

លោកឧកញ៉ា ឆាលរ៍ វ៉ាន់ នាយកគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) ក្នុងឱកាសដឹកនាំ​គណៈប្រតិភូ​អន្តរជាតិ​ពិនិត្យ​វឌ្ឍនភាព​ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​តេជោ ​នាព្រឹកថ្ងៃទី៥ ខែមីនានេះ បានមានប្រសាសន៍​ប្រាប់​បណ្តាញ​អ្នក​សារព័ត៌មាន​ឲ្យ​ដឹង​ថា​ មក​ដល់​ពេល​នេះ អគ្គរដ្ឋទូតសឹងតែគ្រប់ទាំងអស់ បានមកទស្សនា និងស្វែង យល់​ពី​អាកាស​យាន​ដ្ឋាន​អន្តរជាតិតេជោនេះ ហើយក្រោយពី ទស្សនកិច្ចទាំងនោះ មន្រ្តីទូតបានវាយតម្លៃ និង​យល់​ឃើញ​ថា​អាកាសយានដ្ឋាននេះល្អទាំងអស់។

បើតាមលោកឧញ៉ា ក្រុមមន្រ្តីទូតទាំងអស់ បានប្រាប់ថា ពួកគាត់មិននឹក​ស្មាន​ថា​ប្រទេសក​ម្ពុជា​មាន​ការ​វិនិយោគលើព្រលានយន្តហោះថ្មីនេះរហូតដល់ខ្នាត4F ជាពិសេសនោះការងារនេះ ក្រុម​ហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក ត្រូវអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែល​ដឹក​នាំ​ដោយ​សម្តេច​តេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី រហូតមកដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាពេល​បច្ចុប្បន្ន​នេះ ដែលសម្តេច​ទាំងទ្វេ​មាន​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​លើ​ការ​សាង​សង់​ព្រលាន​យន្ត​ហោះ​ថ្មីរបស់កម្ពុជានេះ។

លោកឧកញ៉ា ឆាលរ៍ វ៉ាន់ បានបន្ថែមថា មន្រ្តីទូតប្រចាំកម្ពុជា ក៏បានបង្ហាញពីការយកចិត្តទុកដាក់ និង​ខិតខំព្យាយាម ទាក់ទាញ ជំរុញ និង​ពង្រឹង​ឱ្យ​មាន​ការ​តភ្ជាប់​ជើង​ហោះហើ​រ​មក​ដោយ​ផ្ទាល់​ពី​ប្រទេស​របស់​ពួកគេមកកាន់អាកាសយានដ្ឋាន អន្តរជាតិតេជោនេះផងដែរ ហើយអ្វីដែល​សំខាន់​នោះ​គឺ ពួកគាត់ នឹងខិតខំទាក់ទាញអ្នកវិនិយោគ និង អ្នកទេសចរ​មក​កាន់​ប្រទេស​កម្ពុជា​ឱ្យ​បាន​ច្រើន​ផង​ដែរ។

សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ សម្រេចការ​សាង​ស​ង់ ប្រមាណជាង ៩៥% នឹងគ្រោងដាក់ឲ្យដំណើរការជាផ្លូវការនៅខែកក្កដា ខាងមុខនេះ ក្រោម​អធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្រ្តី​នៃ​ព្រះ​រាជា​ណា​ចក្រក​ម្ពុជា។ ព្រលានយន្តហោះថ្មីនេះ សាងសង់ឡើងលើផ្ទៃដីជាង ២ ៦០០ហិចតា ជា​ព្រលាន​យន្តហោះលំដាប់ F4 ដែលអាចធ្វើអោយយន្តខ្នាតធំចុះចតបានដូចជា ប្រភេទ Airbus A380 និងប្រភេទ Boeing 747 និងអាចទទួលអ្នកដំណើរបានរហូតដល់ ១៣លាននាក់ ក្នុង១ឆ្នាំ ក្នុង​ដំណាក់កាលទី១៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm