កម្ពុជាលើកកម្ពស់ការយល់ដឹងនៃការកសាងហិរញ្ញវត្ថុនិរន្តរភាព ដើម្បីជំរុញទំនុកចិត្ត​លើទីផ្សារ​មូលបត្រ

2025/03/05 06:19:43 pm        377

កម្ពុជាបើកសិក្ខាសាលា លើកកម្ពស់ការយល់ដឹងអំពីគោលការណ៍ និង​កម្មវត្ថុ​នៃ​ហិរញ្ញវត្ថុ​និរន្តរភាព​, ចែករំលែកពីការអនុវត្តការ បោះផ្សាយ និងការគ្រប់គ្រងឧបករណ៍ហិរញ្ញវត្ថុនិរន្តរភាព ការ​កសាងក្របខណ្ឌដើម្បីទាក់ទាញវិនិយោគិន និងជំរុញទំនុកចិត្តទីផ្សារ ដើម្បី​ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​វិនិយោគិនសក្តានុពលនានាក្នុងគម្រោងនិរន្តរភាពនៅកម្ពុជា។

ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបតកម្ពុជា លើក​ឡើងនៅក្នុងសិក្ខាសា លាកសាងសមត្ថភាពស្ដីពី“ហិរញ្ញវត្ថុនិរន្តរភាព និង​ផែន​ទី​បង្ហាញ​ផ្លូវ​សម្រាប់​វិនិយោគិន" នៅថ្ងៃទី ៤ ខែ មីនា ឆ្នាំ ២០២៥ នេះថា ហិរញ្ញវត្ថុនិរន្តរភាព មិនមែន​ជា​ជម្រើស​ទៀត​ទេ ប៉ុន្តែវាជាកត្តាចាំបាច់សម្រាប់ភាពធន់នៃសេដ្ឋកិច្ច និងសកម្មភាព​អាកាស​ធាតុ​របស់កម្ពុជា។ ជាមួយនឹងទីផ្សារសញ្ញាបណ្ណនិរន្តរភាពដ៏រឹងមាំ យើងអាច​ទាក់​ទាញ​ការ​វិនិយោគ​ប្រកប​ដោយ​ទំនួលខុសត្រូវ ដែលគាំទ្រដល់ កំណើនបៃតង សមធម៌សង្គម និងស្ថិរភាព​ហិរញ្ញ​វត្ថុ​រយៈ​ពេល​វែង។

ឯកឧត្តម បន្តថា សិក្ខាសាលានេះ មានតួនាទីសំខាន់ណាស់ ក្នុង​ការ​ផ្តល់​ឱ្យ​អ្នក​ចូលរួម​នូវ​ចំណេះ​ដឹង និងឧបករណ៍ដែលចាំ បាច់ដើម្បីជំរុញអន្តរកាល។ ការណ៍នេះ នឹងជួយ​ឱ្យ​កម្ពុជា​នៅ​តែ​ជា​គោលដៅ​វិនិយោគដែលមានលក្ខណៈប្រកួតប្រជែង និងនិរន្តរភាព ផងដែរ។

លោកស្រី Shori Kim នាយិកា GGGI ប្រចាំប្រទេសកម្ពុជា លើកឡើងថា GGGI បាន​និង​កំពុង​គាំទ្រ​ដល់​សញ្ញាបណ្ណបៃតង នៅក្នុងកម្ពុជា តាមរយៈកម្ម​វិធី​ការ​ជំរុញ​ការ​បោះ​ផ្សាយ​សញ្ញា​បណ្ណ​និរន្តរភាព បានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់នៃហិរញ្ញវត្ថុនិរន្តរភាព ក្នុងការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​បៃតង និងប្រកបដោយបរិយាបន្ន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជា​មាន​ភាព​រីក​ចម្រើន​គួរ ឱ្យកត់សម្គាល់ ក្នុងអន្តរកាលទៅកាន់ហិរញ្ញវត្ថុនិរន្តរភាព ដូចជាការ​បោះផ្សាយ​សញ្ញា​បណ្ណ​បៃតង​ដ៏​ធំបំផុតរបស់កម្ពុជា ដោយក្រុមហ៊ុន Royal Group PPSEZ ក្នុងឆ្នាំ២០២៤ និង​ការ​អភិវឌ្ឍ​សញ្ញា​បណ្ណបៃតង និងនិរន្តរភាព ដែលមានទំហំទឹកប្រាក់ជាង ១០០ លាន ដុល្លារ​អាម៉េរិក​។

លោកស្រី បានបន្តថា ការផ្តល់ហិរញ្ញប្បទាននិរន្តរភាព និងការអភិវឌ្ឍន៍បៃតង មិន​មែន​ជា​គំនិត​ថ្មី​ទៀត​ទេ ប៉ុន្តែវាបានក្លាយជា គំរូផ្លាស់ប្តូរ ឆ្ពោះទៅកាន់​ការ​វិនិយោគ​ប្រកប​ដោយ​និរន្តរ​ភាព​សម្រាប់​កម្ពុជា​។ តាមរយៈការផ្តល់ជូនភាគីពាក់ព័ន្ធនូវឧបករណ៍ ចំណេះ ដឹង ក្របខណ្ឌ និងទស្សនវិស័យ​ដ៏​ត្រឹម​ត្រូវ វិស័យនេះអាចកៀរគរការវិនិយោគដែលស្របតាមអាទិភាពនៃការអភិវឌ្ឍជាតិ ក្នុង​អំឡុង ពេលដោះស្រាយបញ្ហាប្រឈមផ្នែកបរិស្ថាន និងសង្គម។ GGGI នៅតែ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​កសាង​ប្រព័ន្ធ​អេកូដ៏រឹងមាំមួយ សម្រាប់ការផ្តល់ ហិរញ្ញប្បទាននិរន្តរភាព ដែលទាក់ទាញ​វិនិយោគិន​ប្រកបដោយទំនួលខុសត្រូវ និងជំរុញវិបុលភាពសេដ្ឋកិច្ចរយៈពេលវែងសម្រាប់ កម្ពុជា។

សូមបញ្ជាក់ដា សិក្ខាសាលានេះ មានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីគោលការណ៍ និង​កម្ម​វត្ថុ​នៃ​ហិរញ្ញវត្ថុនិរន្តរភាព, ចែក រំលែកពីការអនុវត្តការបោះផ្សាយ និងការគ្រប់​គ្រង​ឧបករណ៍​ហិរញ្ញ​វត្ថុ​និរន្តរភាព ព្រមទាំងអនុលោមភាពគោលដៅអភិវឌ្ឍន៍របស់កម្ពុជា ស្របតាម​កិច្ច​ព្រម​ព្រៀង​ទីក្រុងប៉ារីស, ផ្តល់នូវចំណេះដឹងក្នុងការកសាងក្របខណ្ឌដើម្បីទាក់ទាញវិនិយោគិន និង​ជំរុញ​ទំនុកចិត្តទីផ្សារ រួមជាមួយនឹងការផ្តល់នូវយុទ្ធសាស្ត្រ ដើម្បីភ្ជាប់ទំនាក់​ទំនង​ជាមួយ​វិនិយោគិន​សក្តានុពលនាពេលបច្ចុប្បន្ន នៅក្នុងគម្រោងនិរន្តរភាព នៅប្រទេសកម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm