WFP ព្រមានថា មនុស្ស ១លាននាក់បន្ថែមទៀត អាចនឹងត្រូវរងគ្រោះក្នុងវិបត្តិអត់ឃ្លាននៅសូម៉ាលី

2025/03/05 06:27:01 pm        387

កម្មវិធីស្បៀងអាហារពិភពលោក WFP បានព្រមានកាលពីថ្ងៃអង្គារ (០៤ មីនា) ថា មនុស្សមួយលាននាក់ទៀតនៅក្នុងប្រទេសសូម៉ាលី អាចប្រឈមនឹងវិបត្តិនៃភាពអត់ឃ្លានធ្ងន់ធ្ងរនៅក្នុងប៉ុន្មានខែខាងមុខនេះ ដោយសារតែការព្យាករគ្រោះរាំងស្ងួតក្នុងអំឡុងពេលរដូវដាំដំណាំបន្ទាប់។

លោក ហ្សង់ម៉ាទីន បាវអឺ (Jean-Martin Bauer) នាយកផ្នែកសន្តិសុខស្បៀង និងសេវាវិភាគអាហារូបត្ថម្ភរបស់អង្គការ WFP បាននិយាយថា តួលេខនេះអាចកើនឡើងបន្ថែមទៀតដោយសារតែការកាត់បន្ថយមូលនិធិ។ ការសិក្សាមួយបានបង្ហាញថា នៅឆ្នាំ២០២២ តំបន់ញកអាហ្រ្វិក បានប្រឈមមុខនឹងស្ថានភាពរីងស្ងួតបំផុតក្នុងពេលជាង ៤ទសវត្សរ៍ បន្ទាប់ពីរដូវវស្សាដ៏ហួតហែងជាប់ៗគ្នា ដែលបានសម្លាប់មនុស្សរហូតដល់ ៤៣.០០០នាក់ ដោយសារតែវិបត្តិអត់ឃ្លាន។

លោក Bauer លើកឡើងថា "របាយការណ៍ថ្មីៗនេះបានប៉ាន់ប្រមាណថា មនុស្សប្រហែល ៣,៤លាននាក់បច្ចុប្បន្ន កំពុងប្រឈមនឹងអសន្តិសុខស្បៀងធ្ងន់ធ្ងរនៅសូម៉ាលី ហើយតួលេខនោះនឹងកើនឡើងដល់ប្រហែល ៤,៤លាននាក់ ក្នុងប៉ុន្មានខែខាងមុខ" ដោយសំដៅលើដំណាក់កាលទី៣ និងខ្ពស់ជាងនេះ នៅក្នុងប្រព័ន្ធបែងចែកដំណាក់កាលសន្តិសុខស្បៀងរួម។

ដំណាក់កាលទី៣ ត្រូវបានកំណត់ថាជាកម្រិតវិបត្តិនៃភាពអត់ឃ្លាន ខណៈដំណាក់កាលទី៤ ត្រូវបានចាត់ទុកថាជាគ្រាអាសន្ន ហើយដំណាក់កាលទី៥ ចាត់ទុកជាគ្រោះមហន្តរាយ ឬទុរ្ភិក្ស។ WFP និយាយថា ភាពអត់ឃ្លានតែងប៉ះពាល់ដល់កុមារខ្លាំងបំផុត ហើយផ្អែកលើការព្យាករបច្ចុប្បន្ន កុមារចំនួន ១,៧លាននាក់ អាយុក្រោម ៥ឆ្នាំ ត្រូវរំពឹងថានឹងប្រឈមកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងររហូតដល់ខែធ្នូ ឆ្នាំ២០២៥៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm