នាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau កាលពីថ្ងៃអង្គារទី៤ ខែមីនា បានរិះគន់ខ្លាំងៗយ៉ាងខឹងសម្បារចំពោះការដំឡើងពន្ធ«ហួសហេតុ» របស់លោក Donald Trump និងបានចោទប្រកាន់ប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះថា កំពុងព្យាយាមធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រទេសកាណាដា ដួលរលំដើម្បីបញ្ចូលជាឧបសម្ព័ន្ធតំបន់ជិតខាងភាគខាងជើងរបស់ខ្លួន។

ការព្រមានខុសពីធម្មតាអំពីការគំរាមកំហែងរបស់លោក Trump ចំពោះអធិបតេយ្យភាពរបស់ប្រទេសកាណាដា បានកើតមានឡើងនៅពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិក បានសន្យាថានឹងដំឡើងពន្ធបន្ថែម២៥ភាគរយលើទំនិញទាំងអស់របស់ប្រទេសកាណាដា។ កាណាដា បានសងសឹកភ្លាមៗ ដែលបានបង្កឱ្យមានសង្គ្រាមពាណិជ្ជកម្មរវាងសម្ព័ន្ធមិត្តជិតស្និទ្ធកាលពីពេលមុន និងការគំរាមកំហែងដល់ពាណិជ្ជកម្មឆ្លងកាត់ព្រំដែននាពេលអនាគត ដែលតែងតែមើលឃើញអាជីវកម្មប្រចាំថ្ងៃមានតម្លៃរាប់ពាន់លានដុល្លារ។

ក្នុងអំឡុងពេលសុន្ទរកថា នៅក្នុងរដ្ឋធានីរបស់ប្រទេសកាណាដា លោក Trudeau បាននិយាយសំដៅលើលោក Trump ថា ខណៈលោកគិតថា លោកTrump គឺជា «មនុស្សឆ្លាតវៃ» ការដំឡើងពន្ធ គឺជា «រឿងឆោតល្ងង់បំផុត»។
លោក Trump បាននិយាយថា វិធានការនេះគឺចាំបាច់ដើម្បីបង្ខំឱ្យមានចំណាត់ការពីសំណាក់ប្រទេសកាណាដា ប្រឆាំងនឹងអ្វីដែលលោកបានពិពណ៌នាថាជាលំហូរជនអន្តោប្រវេសន៍គ្មានឯកសារនិងសារធាតុញៀនហ្វង់តានីល ឆ្លងកាត់ព្រំដែន។