WHO៖ ចំនួន​អ្នក​ស្លាប់​ដោយសារ​វីរុស COVID-19 នៅ​អឺរ៉ុប​ឡើង​ដល់​ជាង ២​លាន​នាក់​នៅ​ត្រឹម​ខែ​មីនា

2021/11/24 04:38:42 pm        341

​អឺរ៉ុប៖ អង្គការ​សុខភាព​ពិភពលោក ​(WHO)​ បាន​និយាយ​ថា ​ចំនួន​អ្នក​ស្លាប់​សរុប​ដោយសារ​វីរុស Covid-19 នៅ​ទូទាំង​ទ្វីប​អឺរ៉ុប​ទំនងជា​កើន​ឡើង​ជាង ២លាន​នាក់​នៅ​ត្រឹម​ខែ​មីនា​ឆ្នាំ​ក្រោយនេះ ដោយ​បន្ថែម​ថា ​ជំងឺ​រាតត្បាត​សកល​បាន​ក្លាយ​ជា​មូលហេតុ​ទី១ នៃ​ការ​ស្លាប់​នៅ​ក្នុង​តំបន់​នេះ​។​

​ទីភ្នាក់ងារ​នេះ​បាន​និយាយ​ថា ចំនួន​មនុស្ស​ស្លាប់​ដែល​បាន​រាយការណ៍​បាន​កើន​ឡើង​ដល់​ជិត ៤,២០០​នាក់​ក្នុង​មួយថ្ងៃជា​ចំនួន​ទ្វេដង​ត្រូវ​បាន​កត់ត្រា​កាលពី​ក្នុង​ខែ​កញ្ញា ខណៈ​ចំនួន​អ្នក​ស្លាប់​ដែល​បាន​រាយការណ៍​នៅ​ក្នុង​តំបន់ ដែល​រួមមាន​ចក្រភព​អង់គ្លេស​បាន​កើន​ឡើង​ជាង ​១.៥​លាន​នាក់​រួច​ទៅ​ហើយ​។​ ​ដោយ​ពណ៌នា​អំពី​ស្ថានភាព​នេះ​ថា "​ធ្ងន់ធ្ងរ​បំផុត​" អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​ថា ខ្លួន​រំពឹង​ថា​នឹង​មាន​ភាព​ស្មុគស្មាញ​ខ្លាំងនៅ​លើ​គ្រែ​មន្ទីរពេទ្យ​ក្នុង ២៥ តំបន់​នៃ​ប្រទេស​ចំនួន ៥៣ ដោយ​បន្ទប់សង្គ្រោះបន្ទាន់នៅ​ក្នុង​ប្រទេស​ចំនួន ៤៩ នឹង​ត្រូវ​ស្ថិត​ក្រោម​ភាព​តានតឹង​ស្រដៀង​គ្នា​នេះ​។​

​យោង​តាម​ទំនោរ​បច្ចុប្បន្ន ចំនួន​អ្នក​ស្លាប់​ដែល​ចេះតែ​កើន​ឡើង​ក្នុង​តំបន់​នេះ​នឹង​ហក់​ឡើង​ដល់​ជាង ២.២​លាន​នាក់​ត្រឹម​ថ្ងៃទី១ ខែ​មីនា ២០២២ ខាងមុខ​។​ ខណៈ​ដែល​អឺរ៉ុប​ក្លាយ​ជា​ចំណុច​ឆ្លង​ខ្លាំង​នៃ​ជំងឺ​រាតត្បាត​សកល​ជា​ថ្មី​ទៀត ដោយមាន​ការគ្រប់គ្រង​កាន់​តែ​តឹងរ៉ឹង​ជា​ចម្បង​លើ​បញ្ហា​អ្នក​ដែល​មិនបាន​ចាក់​វ៉ាក់សាំង និង​ការ​ជជែក​ដេញដោល​យ៉ាង​ក្តៅ​គគុក​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ អំពី​ការ​ធ្វើ​ឱ្យ​មាន​កាតព្វកិច្ច​ចាក់​វ៉ាក់សាំង ប្រទេស​អូទ្រីស​ក្នុង​សប្ដាហ៍​នេះ​បាន​ក្លាយ​ជា​ប្រទេស​នៅ​អឺរ៉ុប​ខាងលិច​ដំបូង​គេ ​ដែល​បាន​ឈាន​ដល់​ការ​អនុវត្តន៍វិធាន​ការ​បិទ​ខ្ទប់​ប្រទេស​ជាថ្មី ចាប់​តាំង​ពី​ការ​ចាក់​វ៉ាក់សាំង​បាន​ចាប់ផ្តើម​នៅ​ដើម​ឆ្នាំនេះ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 07:16:08 pm        383
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm