ខណៈដែលលោកប្រធានាធិបតី Donald Trump កាលពីថ្ងៃអង្គារ (០៤ មីនា) បានចូលថ្លែងសុន្ទរកថាក្នុងសម័យប្រជុំរួមគ្នានៃសភា ក្រុមអ្នកតវ៉ាបានប្រមូលផ្តុំគ្នានៅសួនច្បារ វិមានរដ្ឋ និងទីសាធារណៈផ្សេងទៀតនៅទូទាំងរដ្ឋទាំង៥០ របស់សហរដ្ឋអាមេរិក ដើម្បីវាយប្រហារគោលនយោបាយ និងតំណែងប្រធានាធិបតីរបស់លោក ថាមានគ្រោះថ្នាក់ និង "មិនមែនអាមេរិក"។

ការប្រមូលផ្តុំ និងការដង្ហែក្បួនតវ៉ា - ដែលជំរុញដោយចលនាបាតុកម្ម ៥០៥០១ ក្នុងប៉ុន្មានសប្តាហ៍បន្ទាប់ពីការឡើងកាន់តំណែងរបស់លោក Trump - បានបង្ហាញពីការប៉ុនប៉ងចុងក្រោយបង្អស់ក្នុងការតស៊ូជាតិប្រឆាំងនឹងគោលនយោបាយ "ធ្វើឱ្យអាមេរិកអស្ចារ្យម្តងទៀត" របស់លោក Trump និងជំហរប្រជានិយមរបស់ប្រធានាធិបតីមកពីបក្សសាធារណរដ្ឋរូបនេះ។

បាតុកម្មកាលពីថ្ងៃអង្គារនេះ បានបង្ហាញយ៉ាងរស់រវើកនូវការលំបាក ដែលសមាជិកណបក្សប្រជាធិបតេយ្យ ក្រុមអ្នកជឿនលឿន និងប្រជាពលរដ្ឋ ត្រូវប្រឈមមុខរៀងរាល់ថ្ងៃ ក្នុងការឆ្លើយតបដ៏ជាក់ស្តែងចំពោះលោក Trump និងសកម្មភាពដ៏ដាច់ណាត់នៃរដ្ឋបាលទីពីររបស់លោក។ ក្រុមបាតុករបានដាក់ឈ្មោះបែបប្រមាថមើលងាយលើលោក Trump ដោយរិះគន់លោកជា "បុគ្គលជ្រុលនិយម" "ផ្ដាច់ការ" និងជាច្រើនទៀត។

ក្រុមអ្នកតវ៉ាមានរឿងជាច្រើនដែលត្រូវរុញច្រានប្រឆាំង រាប់ចាប់ពីការដំឡើងពន្ធ ការកំណត់ឡើងវិញរបស់លោក Trump លើសង្រ្គាមនៅអ៊ុយក្រែន រហូតដល់សកម្មភាពដ៏កម្រោល និងជួនកាលបង្កការសង្ស័យផ្នែកច្បាប់ របស់ក្រសួងប្រសិទ្ធភាពរដ្ឋាភិបាល និងប្រមុខដឹកនាំរបស់ខ្លួនគឺលោកមហាសេដ្ឋី Elon Musk ជាដើម៕