ក្រុមអភិរក្សរបស់ប្រទេសអាល្លឺម៉ង់ ដែលគ្រោងនឹងដឹកនាំរដ្ឋាភិបាលបន្ទាប់ កាលពីថ្ងៃអង្គារ ទី៤ មីនា បានអះអាងថា ប្រទេសនេះនឹងដាក់ចេញជាថ្មីនូវការអនុវត្តការចូលបម្រើកងទ័ព ឲ្យបានឆាប់រហ័ស។

លោក Friedrich Merz ប្រធានប្លុកគណបក្ស CDU/CSU ដែលឈរនៅចំណាត់ថ្នាក់កំពូលនៃការបោះឆ្នោតកាលពីខែមុន បានអះអាងថា ក្នុងសម័យប្រធានាធិបតីអាមេរិក លោក Donald Trump អឺរ៉ុបនឹងត្រូវគ្រប់គ្រងសន្តិសុខរបស់ខ្លួនឱ្យកាន់តែប្រសើរឡើង។

អ្នកនាំពាក្យគោលនយោបាយការពារជាតិនៃសម្ព័ន្ធស្តាំនិយមកណ្តាល លោក Florian Hahn បាននិយាយថា «ការផ្អាកការកែណ្ឌកងទ័ពរបស់ប្រទេសអាល្លឺម៉ង់ លែងសាកសមទៅនឹងស្ថានភាពគំរាមកំហែងនាពេលបច្ចុប្បន្ននេះទៀតហើយ»។ «យើងមិនអាចឈរនៅស្ងៀម និងចាំមើលនោះទេ ខណៈពិភពលោកជុំវិញយើងកាន់តែគ្មានសុវត្ថិភាព»។
ការព្រួយបារម្ភអំពីភាពរឹងមាំនាពេលអនាគតរបស់សម្ព័ន្ធយោធាណាតូ បានកើនឡើងនៅក្នុងទ្វីបអឺរ៉ុប បន្ទាប់ពីលោក Trump កាលពីពេលថ្មីៗនេះបានចាប់អារម្មណ៍លើភាគីរុស្ស៊ីដែលឯកោជាយូរមកហើយប្រឆាំងអ៊ុយក្រែន។
នៅសប្តាហ៍នេះ លោក Merz បានបញ្ជាក់ជាថ្មីថាលោកនឹងគាំទ្រដល់ការដាក់ឱ្យអនុវត្តឡើងវិញ ដែលមនុស្សពេញវ័យអាចបំពេញមុខងារយោធា ឬសេវាសហគមន៍។ លោកនិយាយថា «យើងត្រូវការកម្លាំងបុគ្គលិកច្រើនជាងនេះ ក្នុងកងកម្លាំងប្រដាប់អាវុធ»។