អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុនឹងធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំ KOS EX 24 ប្រចាំឆ្នាំនៅថ្ងៃទី១២ ខែមីនានេះ

2025/03/05 07:10:06 pm        378

ព្រះសីហនុ៖ អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុនឹងធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំ KOS EX 24 ប្រចាំឆ្នាំនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥នេះ ដូច្នេះសូមសាធារជនទាំងអស់ជ្រាប និង​ជួយសម្រួលដល់ការចល័តរបស់រថយន្តអគ្គិសភ័យរថយន្តសង្គ្រោះ ក្នុង​ការ​ធ្វើ​លំហាត់​សម​យុទ្ធ​នេះ​។

យោងតាមសេចក្ដីជូនដំណឹងរបស់អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ កាលពីថ្ងៃទី៤ ខែ​មីនា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ដោយយោងទៅតាមច្បាប់ស្តីពីអាកាសចរណ៍ នៃព្រះរាជា​ណា​ចក្រ​កម្ពុជា និងអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) រដ្ឋនីមួយៗ​ដែល​ជា​សមាជិក​តម្រូវ​ឱ្យ​ធ្វើ​ផែន​ការគ្រប់គ្រងគ្រោះអាសន្ននៅអាកាសយានដ្ឋានអន្តរជាតិ (Airport Emergency plan) ហើយត្រូវធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំ (Full Scale Airport Emergency Exercise​)​ រៀងរាល់ពីរឆ្នាំម្តង ដើម្បីធានាបាននូវពេលវេលាឆ្លើយតប ការទំនាក់ទំនងសាកល្បងសមត្ថភាព និង​ការ​ទទួលខុសត្រូវរបស់ស្ថាប័ននីមួយៗ។

ដូច្នេះអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ នឹងធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំ នៅថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ២០២៥ ចាប់ពីម៉ោង ១៣:០០ នាទី រហូតដល់ ១៧:០០ នាទីរសៀល។ នេះ​បើ​តាម​ការ​បញ្ជាក់នៅក្នុងសេចក្ដីជូនដំណឹង។

អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ បានឱ្យដឹងថា លំហាត់សមយុទ្ធនេះនឹងមានដុតប្រេង និង​កង់ឡានចាស់ៗ បង្កើតបានជាអណ្តាត ភ្លើងសន្ធោសន្ធៅ នៅ​ក្នុង​បរិវេណ​អាកាស​យានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ ក្នុងនោះផងដែរក៏មានការ ចល័តរថយន្តអគ្គិសភ័យ រថយន្តសង្គ្រោះ ដោយ​មាន​ការចូលរួមពីអាជ្ញាធរដែនដី សាលាខេត្តព្រះសីហនុ កងកម្លាំងប្រដាប់អាវុធ មន្ទីរ​ពេទ្យ​នានា ក្រុមហ៊ុនសម្បទានអាកាសយានដ្ឋាន SCA/CAMS និងក្រុមហ៊ុន​ចរាចរណ៍​ដែន​អាកាស​CATS​៕

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm