កម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិនិយាយថា កិច្ចពិភាក្សានឹងបន្តឡើងវិញនៅខែសីហា ឆ្នាំនេះ ដើម្បីដាក់បញ្ចូលរួមគ្នានូវពង្រាងសម្រាប់សន្ធិសញ្ញាអន្តរជាតិលើកដំបូងមិនធ្លាប់មាន ដែលមានគោលបំណងកាត់បន្ថយការបំពុលប្លាស្ទិក។ កិច្ចប្រជុំរបស់គណៈកម្មាធិការចរចាអន្តររដ្ឋាភិបាលស្តីពីបំពុលប្លាស្ទិកនឹងប្រព្រឹត្តទៅនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

សំណល់ផ្លាស្ទិកសកល បានកើនឡើងច្រើនជាងពីរដងក្នុងរយៈពេល២០ឆ្នាំមកនេះ។ អង្គការសហប្រជាជាតិបានអនុម័តសេចក្តីសម្រេចដើម្បីបង្កើតយន្តការស្របច្បាប់ជាលក្ខណៈអន្តរជាតិស្តីពីការបំពុល ដែលបណ្តាលមកពីប្លាស្ទីក កាលពីចុងឆ្នាំ២០២៤។

គណៈប្រតិភូនៃគណៈកម្មាធិការអន្តររដ្ឋាភិបាល បានជួបប្រជុំគ្នា កាលពីខែវិច្ឆិកាឆ្នាំមុននៅទីក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូង។ ប៉ុន្តែពួកគេ បានពន្យារពេលកិច្ចព្រមព្រៀង ដោយសារមិនបានបង្រួមគម្លាតមូលមតិគ្នា។
នៅក្នុងកិច្ចប្រជុំ សហភាពអឺរ៉ុបនិងភាគីផ្សេងៗទៀតបានអះអាងថា ការផលិតផ្លាស្ទិក ត្រូវតែរឹតបន្តឹង ខណៈប្រទេសផលិតប្រេង បានប្រឆាំងនឹងបទប្បញ្ញត្តិបែបនេះ។
កិច្ចពិភាក្សានៅខែសីហា នឹងត្រូវបានគេរំពឹងថានឹងបន្តឡើងវិញដោយផ្អែកលើសេចក្តីព្រាងដែលបានបង្ហាញដោយប្រធានគណៈកម្មាធិការនៅក្នុងកិច្ចប្រជុំ កាលពីពេលមុន។